KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

FA ចោទ​ប្រកាន់ Sagna ​ចំពោះ​ការ​បង្ហោះ​​​«១០​ទល់​១២​»​លើ Instagram

11-01-2017 09:48 AM | 1086

ខ្សែ​ការពារ Bacary Sagna របស់​ Man City ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស (FA) ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​មិន​សមរម្យ ចំពោះ​ការ​សរសេរ​ឃ្លា«១០​ទល់​១២​»​នៅ​លើ​គណនី Instagram ​របស់​គេ បន្ទាប់​ពី Man City ឈ្នះ Burnley ២-១ ដោយ​គ្នា​តែ​១០​នាក់​លើ​ទីលាន​។

FA ចោទ​ប្រកាន់​ថា​ការ​បង្ហោះ​របស់​កីឡាករ​ជម្រើសជាតិ​បារាំង​វ័យ​៣៣​ឆ្នាំ​ដែល​ក្រោយ​មក​លុប​ចេញ​វិញ​នោះ បាន​​បង្ក​ជា​មន្ទិល​ចំពោះ​ភាព​ស្មោះត្រង់​នៃ​ការ​កាត់​សេចក្ដី​របស់​អាជ្ញាកណ្ដាល​។ អតីត​កីឡាករ​របស់ Auxerre និង Arsenal ដដែល​នេះ​មាន​ពេល​ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​សុក្រ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​។

សូម​រំឭក​ថា ក្នុង​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី​២​ខែ​មករា​ឆ្នាំ​២០១៧​ លោក​អាជ្ញា​កណ្ដាល Lee Mason ​ពិន័យ​កាត​ក្រហម Fernandinho ​ក្នុង​នាទី​៣២​ចំពោះ​ការ​ផ្ដួល​ខ្លួន​ឈូស​បាល់​ប្រកប​ដោយ​ភាព​គ្រោះ​ថ្នាក់ តែ​ក្រុមលោក Pep Guardiola ​នៅ​តែ​អាច​រក​បាន​២​គ្រាប់​ក្នុង​តង់​ទី​២​ដើម្បី​យក​ជ័យជម្នះ​៕

ប្រែ​សម្រួល​៖ ប៊ុនតឺម
ប្រភព​&​រូបថត​៖ FA