KD Logo
+855 16 757 168 / +855 11 977 123     samnob@keiladaily.com

កីឡាផ្សេងៗ

ពិធីករ​កីឡា ស៊ីថូ ណាថាន់ ឡើង​ផ្ទះថ្មី ថ្លៃ​ខ្ទង់​ម៉ឺនដុល្លារ​

12-01-2017 12:00 AM | 4731

នៅ​​ល្ងាច​ថ្ងៃ​ពុធ ទី១១ ខែ​មករា ពិធីករ​កីឡា​សម្បូរវោហារ​ចាក់ទឹកមិនលិច ស៊ីថូ ណាថាន់ បាន​ធ្វើ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី នៅ​ជិត​វត្ត​ទួល នា​ខណ្ឌ​ឫស្សីកែវ រាជ​ធានី​​ភ្នំពេញ​ ដែល​នៅ​មិន​ឆ្ងាយ​ពី​ស្ថានីយ​ទូរទស្សន៍ CTN។


លោក ស៊ីថូ ណាថាន់ និង ភរិយា

​អ្នក​អត្ថាធិប្បាយ​កីឡា​ដ៏​មាន​ប្រជា​ប្រិយភាព​ខាង​លើ​ប្រាប់ Keila Daily ថា ទ្រនំ​ថ្មី​​ដែល​លោក​ និង ភរិយា​ ពួត​ដៃ​គ្នា​ខិត​​​ខំ​សន្សំ​​ប្រាក់​ទិញ​តាំ​ងពី​​ពេល​មាន​កូន​ដំបូង​នេះ មាន​តម្លៃ​ប្រមាណ​៦​ម៉ឺន​ដុល្លារ​អាមេរិក​។

លោក ស៊ីថូ ណាថាន់ រៀប​រាប់​បន្ថែម ៖ "​ផ្ទះ​ហ្នឹង​ខ្ទង់​៦​ម៉ឺនដុល្លារ ខ្ញុំ និង ភរិយា​ខ្ញុំ សន្សំ​ប្រាក់​ទិញ​ដោយ​ផ្ទាល់ដៃ​ អត់​​បាន​ពឹង​ឪពុក​ម្ដាយ​ទេ ព្រោះ​ពួកគាត់​អត់​មាន​អី​ចែក​ឲ្យខ្ញុំទេ បាន​ត្រឹម​ចែក​ចំណេះ​វិជ្ជា​ប៉ុណ្ណឹង គឺ​គ្រប់គ្រាន់​ហើយ​។ តាម​ពិត​ទៅ យើង​ក៏​មិន​មាន​គ្រប់អីដែរ គឺ​យើង​ខ្ចី​ធនាគារ​ខ្លះដើម្បី​បង្គ្រប់​ តែ​យ៉ាងណាក៏ដោយ យើង​ទាំង២​ពេញ​ចិត្ត​ហើយ ព្រោះ​ខ្ញុំ​មាន​ការងារ​ធ្វើ​ ប្រពន្ធ​ខ្ញុំ​មាន​របររកស៊ី​ ចឹង​យើង​មាន​ទ្រនំ​ប៉ុណ្ណឹង គិត​ថា ជា​សុភមង្គល​ហើយសម្រាប់​យើង"។

បុរស​មាន​កំណើត​កើត​ជា​នៅ​ជំរំសាយធូ លើទឹក​ដី​ថៃ​​​​ បច្ចុប្បន្ន​​មាន​កូនស្រី​តូចៗ​២​នាក់ ហើយ​ថា រយៈ​ពេល​៥​ឆ្នាំទៅ​មុខ​ លោក និង ភរិយា ចង់​តាម​យកកូន​ប្រុស​ម្នាក់​​ទៀត​។ លោក ស៊ីថូ ណាថាន់ បង្ហើប​ប្រាប់​ពី​បំណង​អនាគត​ថា នៅអាយុ​៥​៥​ឆ្នាំ លោក​គ្រោង​នឹង​ផ្លាស់​ទៅរស់​នៅ​ជនបទ​ក្នុងជីវភាព​សាមញ្ញជាមួយ​នឹង​ភរិយា ចិញ្ចឹម​មាន់ ចិញ្ចឹម​ទា បែប​អ្នក​ស្រែ​ចម្ការ​ទូទៅ​៕











អត្ថបទ ៖ អភ័យវង្ស