KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

អ្នកចាំទី អ៊ុំ វិចិត្រ ឈឺ​កែង​ជើង​​ សម្រាក​២​សប្ដាហ៍​

12-01-2017 12:56 AM | 1997

អ្នក​ចាំទី អ៊ុំ វិចិត្រ បង្ហើប​ប្រាប់ Keila Daily នៅ​ល្ងាច​ថ្ងៃពុធ ទី១១ ខែ​មករា ថា រូប​គេ​កំពុងតែ​​មាន​បញ្ហា​របួស​កែង​ជើង ដែល​ត្រូវ​សម្រាក​ព្យាបាល​ និង មិន​បាន​ហ្វឹកហាត់​ជាមួយ​នឹង​សមាជិក​ក្លិប​បាល់ទាត់​ក្រសួង​ការពារ​ជាតិ​រយៈ​ពេល​២​សប្ដាហ៍ តែ​ថា គេ​សង្ឃឹម​ជា​ទាន់ពេល​​សម្រាប់​ការប្រកួត​​មិត្តភាព​ទេសចរណ៍​ នៅ​​ខេត្ត​បុរីរម្យ ប្រទេស​ថៃ ថ្ងៃទី​២១ ខែ​មករា​ តទៅ​។

បង​ប្រុស​បង្កើត​​​របស់​អ៊ុំ សេរីរ័ត្ម ​ប្រាប់​ថា គេ​មាន​​បញ្ហាកែង​ជើង​នេះ​ពេល​ជួយ​ក្រសួង​ការពារ​ជាតិ​​ក្នុង​ជំនួបមិត្តភាព​ទល់នឹង​​ក្រុម​ Melaka United មក​ពី​​ប្រទេស​ម៉ាឡេស៊ី នៅសប្ដាហ៍​មុន​។

​សមាជិក​ក្រុមជម្រើស​ជាតិ​កម្ពុជា រៀបរាប់ ៖ "ខ្ញុំ​ស្ដាយ​មែនទែនដែល​អត់បាន​ជួយ​ក្រុម​នៅ​ល្ងាចនេះ។ ប៉ះ​គ្នា​ជាមួយ​នឹង Melaka ហ្នឹង​! ពេល​ហ្នុង​លោត​ទៅ​ចាប់់​បាល់​ តែ​ដល់​ពេល​ជា​ន់​ដល់​ដី ស្រាប់​តែឮ​មិន​ធម្មតា ខ្ញុំ​ឡើង​ភ័យ ស្មាន​តែ​ដូច​​បង​កុម្ភៈ​ទៅ​ហើយ។ តែ​នេះ​ពេទ្យ​ឲ្យ​សម្រាក​២​ស​ប្ដាហ៍ បាន​អាច​លេង​បាន​វិញ"។

អ៊ុំ វិចិត្រ ថ្លែង​ថា ​​របួស​ឆ្អឹង​ដៃ​របស់​គេ​មាន​ភាព​ធូរស្រាល​១០០ភាគ​រយ ហើយ​​នា​ពេល​កន្លង​មក គេ​បាន​ខិត​ខំ​ហ្វឹកហាត់​ដើម្បី​មាន​ឱកាស​ជាប់​ជម្រើស​ជាតិ​ឡើង​វិញ​៕

អត្ថបទ ៖ អភ័យវង្ស