KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

FA ពិន័យ​ Man City ​ជុំ​វិញ​ករណី​​បំពាន​ច្បាប់​ប្រឆាំង​សារធាតុ​ញៀន​

12-01-2017 11:41 AM | 1987

ក្លិប​បាល់ទាត់ Man City ​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស FA ​ចោទ​ប្រកាន់​ពី​បទ​បរាជ័យ​ក្នុង​ការ​ធានា​ដល់​មន្ត្រី​ប្រឆាំង​​ដូពីង​(សារធាតុ​ប៉ូវ​កម្លាំង​ខុស​ច្បាប់)​ឱ្យ​ដឹង​ថា​កីឡាករ​នៅ​ទីណា ដើម្បី​ធ្វើតេស្ត​រក​សារធាតុ​​ញៀន​។

តាម​ច្បាប់ ក្លិប​ទាំង​អស់​ត្រូវ​ផ្ដល់​​ដំណឹង​លម្អិត​​អំពី​​កម្មវិធី​ហ្វឹកហាត់​និង​ទីតាំង​ឈរ​ជើង​របស់​កីឡាករ ដែល​ធ្វើ​ឱ្យ​ពួក​គេ​អាច​ត្រូវ​បាន​ធ្វើតេស្ត​គ្រប់​ពេល​វេលា​។ តែ Man City ​​មិន​បាន​ផ្ដល់​ដំណឹង​ជាក់លាក់​ចំនួន​៣​ដង ដែល​តាម​ដឹង​គឺ​ពួក​គេ​ផ្លាស់​ប្ដូរ​កម្មវិធី​ហ្វឹកហាត់​ដោយ​មិន​​ជូន​ដំណឹង​ នាំ​ឱ្យ FA ​សម្រេច​ចោទ​ប្រកាន់​។

ក្លិប​​ដែល​មាន​លោក Pep Guardiola ជា​អ្នក​ចាត់ការ មាន​ពេល​ដល់​ថ្ងៃ​ទី​១៩​ខែ​មករា​ឆ្នាំ​២០១៧​ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​៕

ប្រែ​សម្រួល​៖ រាជសម្ភារ​
ប្រភព​&​រូបថត​៖ BBC