KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

ការប្រកួត​បាល់ទា​ត់ ​Ganzberg Futsal Cup ​​២០១៧​ ​ចាប់​​គូ​​​ព្រឹក​​មិញ​

12-01-2017 03:26 PM | 902

​ការ​ប្រកួត​​បាល់ទា​ត់​​ហ្វូតសា​ល​​ ​Ganzberg Futsal Cup ​រដូវកា​ល​​២០១៧ ​​បាន​​រៀបចំ​​ពិធី​​ចាប់​​​គូ​​​ក្នុង​ចំណោម​​ក្រុម​ទាំង៣​២​​ នៅ​​ព្រឹក​​ថ្ងៃ​​ព្រហស្បតិ៍​ ទី​១២ ​ខែ​​​មករា ​ក្នុង​​ពិធី​សន្និសីទ​​​សារព័ត៌មាន ​ដែ​ល​​មាន​​កា​រ​ចូលរួម​​ពី​​លោក ​ស៊ីថូ ណាថាន់ ​​​ផលិតករ​​​កម្មវិធី ​Ganzberg Futsal Cup,​ លោក​ ​គង់ ចំរើន​រដ្ឋា ​ប្រធាន​​​ផ្នែក​​លក់​​ប្រចាំ​​ក្រុមហ៊ុន​ ​CBS ​និង​ ​លោក ​លី ប៊ុនស្រ៊ុន ​ប្រធាន​​ផ្នែក​​លក់​​​ទូទាំង​​ប្រទេស​​​ប្រចាំ​​ក្រុមហ៊ុន ​Ganzberg ​ព្រម​​ទាំង​​​តំណាង​​ក្រុម​​ទាំង​៣​២​ នា​​​ក្រុមហ៊ុន ​CBS​​។

​លោក ​ស៊ីថូ ណាថាន់ ​ផលិត​​ករ​​​​​កម្មវិធី ​G​anzberg Futsal Cup ​បាន​​សម្ដែង​ភាពរី​ករា​យ​​ចំពោះ​​វត្តមាន​​កម្មវិធី​​នេះ​​ជា​​លើកទី​២​ ហើយ​​ជាពិ​សេស​​​ការ​​តម្រូវ​​ឲ្យ​​​ក្រុម​​នីមួយ​​ៗ​​ដាក់​​កីឡាករ​​បរទេស​​តែ​​ម្នាក់​លេង​​ដើម្បី​​​ធ្វើ​​ឲ្យ​​មាន​​សមធម៌​​​ក្នុងការប្រកួត​។​


លោក ស៊ីថូ ណាថាន់, លោក លី ប៊ុនស្រ៊ុន និង លោក ​គង់ ចំរើនរដ្ឋា

​ចំណែក ​លោក ​លី ប៊ុនស្រ៊ុន ​ប្រធាន​​ផ្នែក​​លក់​​ទូទាំង​​ប្រទេស​​ប្រចាំ​​ក្រុម​ហ៊ុន​​ G​anzberg ​បាន​​ឲ្យ​​ដឹង​ថា ការរៀ​ប​ចំ​​ឲ្យ​​មាន​​ការ​​ប្រកួត​​កម្មវិធី ​Ganzberg ​​Futsal Cup ​​មាន​​វត្ត​មាន​​​ជា​លើកទី​២​ ដោ​យ​​យោង​​​ទៅ​​តាម​​កំណើន​​ប្រជា​ប្រិយភាព​​នៃ​​ការ​​លេង​​បាល់​​ទាត់​​ហ្វូតសាល​​។ ​លោក​​សូម​​អរគុណ​​ដល់​​​កីឡាករទាំ​ង​​​អស់​​ដែល​​បាន​​ចូ​ល​រួម​​កម្មវិធី​​​នេះ​​។

ជា​ចុង​​ក្រោយ ​លោក ​គង់ ចំរើនរដ្ឋា ​​ប្រធាន​​ផ្នែក​​លក់​​​ក្រុមហ៊ុន ​CBS​ ​បាន​​ថ្លែង​​អំណរ​​គុណ​​ដល់​ក្រុម​ហ៊ុន ​Ganzberg ​ដែល​​បាន​​រៀបចំក​ម្មវិធី ​G​anzberg ​Futsal Cup ​នេះ​​ឡើង​​។ ​លោក​​​បន្ត​ថា ​ក្រុមហ៊ុន ​Ganzberg ​តែង​​តែ​គាំទ្រ​​ដល់​​ការ​ប្រកួត​​ហ្វូតសាល។​

​​ក្នុង​ចំណោម​​ក្រុម​ទាំង​៣២​​នេះ ក្រុម​​ឡើង​​ដល់​​វគ្គ​​ចុង​​ក្រោយ​​ចំនួន​​៨​​នៅរ​ដូវកាល​​២០១៦ មាន​​សិទ្ធិ​​​ចូលរួម​​វគ្គ​ចាញ់​​ធ្លាក់​​ដោយ​​ស្វ័យប្រវត្តិ​​។ ​មុន​​ឈាន​​ដល់​​ការ​​​ចាប់​​គូ​​នៅ​​វគ្គ​​ចាញ់​​ធ្លាក់​ទាំង​​៣២​​ក្រុម​​នេះ ក្រុម​​ចំនួន​​៦​​២​​បាន​​ជម្រុះ​​គ្នា​ ​ដោយ​​បែង​​ចែក​​​ជា​​៤​​មណ្ឌល​​។

​ការ​ប្រកួត​​​​ ​Ganzberg Futsal Cup នឹង​​ចាប់​​ផ្ដើម​​​ពី​​​ថ្ងៃ​​សុក្រ ​ទី១​៣ ខែ​​​មករា ​នៅ​​ទីលាន​​ ​T-Soccer ​ដោយ​​មាន​​​​​ជំនួប​​បើក​​ឆាក​​រវាង​​ក្រុម​​ការពារ​​តំណែង​​ជើង​​​ឯក ​D​aniel FC ​និង ​ក្រុម​​ Young Fighters  ដើម្បី​​ឈាន​ទៅ​​ដណ្ដើម​​ទឹក​​​ប្រាក់​​១​ម៉ឺនដុ​ល្លារ​អាមេរិក​​។ ​​រាល់​​ការ​ប្រកួត​​ ​Ganzberg Futsal Cup នឹងផ្សាយ​​ផ្ទាល់​​តាមរយៈ​​ទូរទស្សន៍ ​MyTV ​ចាប់​​ពី​​ម៉ោង​​៨​​ដល់​​១០​​យប់​​ រៀងរាល់​​ថ្ងៃសុ​ក្រ​​៕



អត្ថបទ ៖ អភ័យវង្ស