KD Logo
+855 16 757 168 / +855 11 977 123     samnob@keiladaily.com

ប្រដាល់

ថុល មករា វ៉ៃ​នៅ​ Max Muay Thai​ ថ្ងៃសុក្រ​​នេះ យ​ក​​​ប្រាក់​​មើល​​ជំងឺ​​ម្ដាយ​​

12-01-2017 03:47 PM | 4996

អ្នក​​វាយ​គុន​ខ្មែរ​ ថុល មករា បាន​លេច​មុខ​យ៉ាងគួរឲ្យភ្ញាក់​ក្នុងការ​ថ្លឹង​គីឡូ​​នៅ​ថ្ងៃ​នេះ​ដើម្បី​ត្រៀម​ប្រកួត​​នៅ​កម្មវិធី​ Max Muay Thai។ 

លោក សុខ វិជ័យ​ គ្រូ​បង្វឹក​​​​​​ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​​ឆ្នាំ២០១៦ខាង​លើ​ប្រាប់ Keila Daily ថា កូន​សិស្ស​របស់​លោក​ពិត​​​​ជា​​​ទៅ​វាយ​ក្នុង​កម្មវិធី​​ Max Muay Thai ​ប្រាកដ​មែន ដោយ​គេ​នឹង​ត្រូវ​ប្រកួត​ទល់នឹង​កីឡាករ​ថៃ​នៅ​​ល្ងាច​ថ្ងៃ​សុក្រ ទី១៣ ខែ​មករា នេះ​។

លោក សុខ វិជ័យ គ្រូ​បង្វឹក​ប្រចាំ​ក្លិប​​ឃ្លាំងមឿងកីឡា​ខេត្ត​ពោធិ៍សាត់​លម្អិត ៖ "មករា ពិត​ជា​ទៅ​វ៉ៃ​មែន​។ តាម​ពិត​ទៅ​ដំបូង​គេ​ទៅ​មើល​ជើង​របស់គេ​ផង រក​ការងារ​ធ្វើ​នៅ​ទីនោះផង​ តែចៃដន្យ​​មាន​គ្រូ​ប្រដាល់​ម្នាក់​នៅ​ហ្នុង​ហៅ​គេ​ទៅ​ប្រកួត​បាន​មួយ​ប្រកួត អ៊ីចឹងគេ​ព្រម​ប្រកួត​ទៅ​ ព្រោះ​ជីវភាព​គ្នា​ពិបាក​​ពេក​ ណា​មួយ​​គ្នាចង់​រក​លុយ​មើល​ជំងឺ​ម្ដាយ​របស់គេ​ផង"។ 

ថុល មករា នឹងប្រកួត​ក្នុងប្រភេទ​៦៣គីឡូក្រាម​ទល់នឹងកីឡាករថៃ​មួយរូប​ឈ្មោះ ផេតផាយ៉ាក។ អ្វី​គួរ​ឲ្យចាប់​អារម្មណ៍​នោះ គឺ​ការប្រដាល់​​នេះ​តម្រូវ​ឲ្យ​ពាក់​ហ្គង់​តូច​ដូច​អ្នក​វាយ​ក្នុង​ទ្រុង និង មាន​៣​ទឹក​៕

អត្ថបទ ៖ អភ័យវង្ស