KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

បាល់​ទាត់​លីគ​កំពូល​ចំនួន​៥​ប្រកួតចុង​ខែនេះ​ត្រូវប្ដូរ​ទៅ​ធ្វើ​នៅ​ស្វាយរៀង​

03-10-2017 08:31 AM | 3373

ការប្រកួត​បាល់ទាត់​លីគ​កំពូល​កម្ពុជា នៅ​ថ្ងៃទី២១ ទី២២ និង ទី២៨ ខែតុលា ដែលមាន​ចំនួន​៥ប្រកួត ត្រូវ​ប្ដូរ​ទៅ​រៀបចំ​នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ទាំ​ងអស់​។

ការផ្លាស់​ទី​តាំង​នេះ​ដោយសារ​តែ​ចាប់ពីថ្ងៃទី២៤ ដល់​ថ្ងៃទី២៨ ខែតុលា កម្ពុជា នឹងរៀបចំ​វគ្គ​ជម្រុះ AFC U19 នៅពហុកីឡដ្ឋានជាតិ ហើយ​កីឡដ្ឋាន​ខេមរ​ភូមិន្ទ, RSN និង Blue Sport​ ​ត្រូវ​ទុ​កជាទី​តាំង​ហ្វឹកហាត់។

គួរបញ្ជាក់ថា ក្នុងការប្រកួតជម្រុះ​នៅពហុកីឡដ្ឋានជាតិនេះ U19 កម្ពុជា ត្រូវប៉ះ​ក្រុមចិន, មីយ៉ាន់ម៉ា និង ហ្វីលីពីន៕

សូមអានសេចក្ដីលម្អិត​ខាងក្រោម ៖

អត្ថបទ ៖ អភ័យវង្ស
ប្រភព ៖ FFC