KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

មុន CR7 គ្រង​ពាន​យប់​មិញ ដឹង​ទេ​ថា​គ្រូ​​បង្គោល​និង​​ប្រធាន​ក្រុម​កម្ពុជា​បោះ​ឆ្នោត​​ឱ្យ​អ្នក​ណា?

10-01-2017 09:03 AM | 8350

ក្រោយ​ផ្ដួល Lionel Messi និង Antoine Griezmann ដើម្បី​គ្រង​ពាន Ballon d’Or ជា​លើក​ទី​៤​រួច​ Cristiano Ronaldo បន្ត​យក​ឈ្នះ​គូ​ប្រជែង​ទាំង​ពីរ​ទៀត ហើយ​ឈ្នះ​ពាន The Best FIFA Men’s Player ​ប្រចាំ​ឆ្នាំ​២០១៦ ដែល​ពិធី​ប្រគល់​ពាន​ធ្វើ​ឡើង​នៅ​ទីក្រុង Zurich ប្រទេស​ស្វ៊ីស យប់​ថ្ងៃ​ចន្ទ​ទី​៩​ខែ​មករា​ឆ្នាំ​២០១៧​។

មុន​នឹង​ឈ្នះ​ពាន​ថ្មី​របស់ FIFA ​ដែល​បង្កើត​ឡើង​ក្រោយ​បញ្ចប់​ការ​សហការ​ជាមួយ​ទស្សនាវដ្ដី​កីឡា​បាល់ទាត់​ France Football ដូច​ខាង​លើ Ronaldo ត្រូវ​ឆ្លង​កាត់​នីតិ​វិធី​ជ្រើស​រើស​៤​ប្រភេទ​ រួម​មាន​៖ ការ​បោះ​ឆ្នោត​ដោយ​​​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា,​ គ្រូ​បង្គោល​​ក្រុម​ជម្រើស​ជាតិ​, ប្រធាន​ក្រុម​ជម្រើស​ជាតិ​, និង​ការ​បោះ​ឆ្នោត​ដោយ​សាធារណជន​លើ​វិបសាយ​របស់ FIFA ដែល​ក្រុម​នីមួយ​ៗ​មាន​សំឡេង​ឆ្នោត​២៥​%​។

ប្រធាន​ក្រុម​កម្ពុជា អ៊ុំ សេរីរ័ត្ន បោះ​ឆ្នោត​ដោយ​ជ្រើស​រើស Cristiano Ronaldo ​ទី​១, Lionel Messi ទី​២ និង Neymar ទី​៣​។

គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លោក Lee Tae Hoon ជ្រើស​រើស Lionel Messi​ ទី​១, Lewandowski ទី​២ និង Alexis Sanchez ទី​៣​។

ចំណែក​អ្នក​សារព័ត៌មាន​កម្ពុជា អ៊ឹង ចំរើន វិញ បោះ​ឆ្នោត​ឱ្យ Cristiano Ronaldo ទី​១, Riyad Mahrez ទី​២ និង Antoine Griezmann ទី​៣​​។

ខាងក្រោម​នេះ​ជា​​តារាង​បោះ​ឆ្នោត​ពី​សំណាក់​ គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​ ប្រធាន​ក្រុម​ជម្រើស​ជាតិ និង​អ្នក​សារព័ត៌មាន​សរុប៖

ដោយ​៖ សិរីមង្គល​
ប្រភព​&​រូបថត​៖ FIFA