KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

ច្រឹង​ ពលរដ្ឋ នឹងធ្វើ​ជា​ប្រធាន​ក្រុុម​​កម្ពុជា ពេលប៉ះ​អារ៉ាប់ប៊ីសាអូឌីត

10-01-2017 06:49 PM | 4085

យោង​តាម​គ្រូ​បង្វឹក​ Lee Tae Hoon នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា ខ្សែ​បម្រើ​ ច្រឹង ពលរដ្ឋ នឹងពាក់ស្លាក​ដៃ​ប្រធាន​ក្រុម​សម្រាប់ជំនួប​មិត្តភាព​អន្តរជាតិ​ទល់​នឹង​ក្រុម​ជម្រើសជាតិ​អារ៉ាប់សាអ៊ូឌីត នៅ​ថ្ងៃសៅរ៍ ទី១៤ ខែ​មករា នា​ក្រុង​អាប៊ូដាប៊ី ប្រទេស​អារ៉ាប់រួម។ ចំណែក​មិត្តរួម​ក្រុម​មក​ពី​ក្រសួងការពារ​ជាតិ គឺ​អ្នកចាំទី​ អ៊ុំ សេរីរ័ត្ម ដើរតួ​ជា​អនុប្រធាន​ក្រុម​។

នេះ​ជា​លើក​ទី១​ហើយ​ដែល​កូន​ប្រុស​អតីត​តារា​ចម្រៀង ច្រឹង ប៊ុណ្ណារិទ្ធិ រូប​នេះ​ទទួល​បាន​តួនាទី​ប្រធាន​ក្រុម​។

ថ្ងៃ​ស្អែក​នេះ ក្រុម​បាល់ទាត់​ជម្រើសជាតិកម្ពុជា នឹង​ចេញ​ដំណើរ​ពី​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅ​ម៉ោង​៦​ព្រឹក​ ​​ឆ្ពោះ​​ទៅ​​​កាន់​ក្រុង​អាប៊ូដាប៊ី ប្រទេស​អារ៉ាប់រួម​សម្រាប់​​ជំនួប​​មិត្តភាព​​អន្តរជាតិ​​ទល់នឹ​ង​​ក្រុមជម្រើសជាតិ​អារ៉ាប់ប៊ីសាអ៊ូឌីត​៕

អត្ថបទ ៖ អភ័យវង្ស