KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

ជម្រើស​ជាតិ​កម្ពុជា​ឈ្នះ​ក្រោន ២-០ កែវ​ សុខ​ផេង បាន​១​គ្រាប់ដែរ​​

10-01-2017 07:32 PM | 1747

ក្រុម​​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​​បាន​យក​ឈ្នះ​​​​ក្លិប​ភ្នំពេញ​ក្រោន ដោយ​លទ្ធផល២ទល់នឹង០ ក្នុងជំនួប​កម្ដៅសាច់ដុំ​ នៅ​ល្ងាច​​ថ្ងៃ​អង្គារ ទី​១០ ខែ​មករា នេះ​ នា​កីឡដ្ឋាន RSN។

ជំនួប​​នេះ​ប្រព្រឹត្ត​ទៅ​បាន​៣១​នាទី​ កែវ សុខ​ផេង បាន​ទាត់​បញ្ចូលទី​ក្លិប​ខ្លួន​ឯង​ឲ្យ​ក្រុមជម្រើស​ជាតិ​នាំ​មុខ​​មួយ​គ្រាប់​មុន​។ ចូល​ដល់​វគ្គទី២ បាន​តែ​៤នាទី ទិត្យ ឌីណា របស់​អគ្គស្នងការនគរ​បាល​ជាតិ​​បន្ថែម​បាន​មួយគ្រាប់​ទៀតសម្រាប់​ក្រុមរហស្សនាម​គោព្រៃ​ខៀវ បន្ទាប់ពីទទួល​បាន​បាល់​​វាយ​កាត់​ដោយ​មិត្តរួម​ក្រុម ឆេង ម៉េង​។

ភ្នំពេញ​ក្រោន ក៏​មាន​ឱកាស​វាយ​បក​បាន​ខ្លះ​ដែរ ប៉ុន្តែ Shane Booysen និង Volodymyr Ordynskyi ធ្វើ​មិន​បានសម្រេច​ឡើយ​។

ទោះ​បីជា​អាច​ទទួល​បាន​ជ័យជម្នះ​ក្នុងការប្រកួត​កម្ដៅសាច់ដុំ​នេះ លោក Lee Tae Hoon ហាក់មិនសូវ​សប្បាយ​ចិត្ត​ទេ​ ដោយសារតែ​ការប្រមូល​ផ្ដុំ​បាន​តិច​ថ្ងៃ​។ ក្រុមជម្រើសជាតិ​កម្ពុជា​នឹងជួប​ប្រកួត​ជាមួយ​ក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអ៊ូឌីត នៅថ្ងៃទី​១៤ ខែមករា នៅក្រុងអាប៊ូដាប៊ី ប្រទេស​អារ៉ាប់រួម៕

អត្ថបទ ៖ អភ័យវង្ស