KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

World Cup នឹង​ថែម​១៦​ក្រុម​​ទៀត​ចាប់​ពី​ឆ្នាំ២០២៦​ទៅ

11-01-2017 04:56 AM | 1316

យោង​​តាម​កិច្ច​ប្រជុំ​កំពូល​ពី​ថ្នាក់​ដឹកនាំ​ FIFA នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១០ ខែ​មករា ព្រឹត្តិការណ៍​បាល់ទាត់​ដណ្ដើម​ជើង​ឯក​ពិភព​លោក FIFA World Cup នឹង​ត្រូវ​​បង្កើន​ចំនួន​ក្រុម​ចំនួន​១៦​ទៀត ពោល​គឺពី​៣២​ក្រុម​ទៅ​៤៨​ក្រុម​ចាប់ពី​ឆ្នាំ២០២៦​តទៅ។

ដូច្នេះ​ការប្រកួត​សរុប​ទាំង​អស់​នឹង​កើន​ដល់​ពី​៦៤​ដល់៨០​ ប៉ុន្តែ​​ក្រុម​ឡើង​ដល់​វគ្គ​​ផ្ដាច់ព្រ័ត្រ​លេង​តែ​៧​​លើក​ដដែល​ទេ ដោយសារ​តែ​ពូល​សរុប​មាន​១៦ តែ​មាន​ត្រឹម​៣​​ក្រុម​។ ​ក្នុងនោះ ក្រុមលេខ១​ និង លេខ​២​មាន​កៅអី​ទៅ​វគ្គ​បន្ត​ដដែល​។

ប្រភពពី​ការ​ស្រាវជ្រាវ​ដោយ​ FIFA អះអាងថា ការផ្លាស់​ប្ដូរ​ចំនួន​ក្រុម​នេះ​នឹងជួយបង្កើន​ចំណូល​បន្ថែម​៥២១លាន​ផោន។ ផ្ទុយទៅវិញ លោក Gianni Infantino ប្រធាន​ FIFA បញ្ជាក់ថា ការ​បង្កើន​ចំនួនក្រុម​នេះ​មិនមែន​ដោយសារតែ​សម្លឹង​ឃើញ​ប្រាក់​ចំណូល​បន្ថែមទេ តែ​មក​ពី​ចង់​ឲ្យ​ការ​​ផ្លាស់ប្ដូរ​ថ្មី​មួយ​ក្នុង​សតវត្សរ៍ទី​២១​នេះ​។

ការផ្លាស់ប្ដូរ​ចំនួន​ក្រុម​ចុង​ក្រោយ​​កើតឡើង​នៅឆ្នាំ១៩៩៨​ ពី​២៤​ក្រុម​ដល់​៣២​ក្រុម​៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc