KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

Mata និង Fellaini រកគ្រាប់​​​ឲ្យ​ Man Utd ឈ្នះ Hull ជើង​ទី១ EFL Cup

11-01-2017 05:44 AM | 2218

លោក Jose Mourinho បាន​ខិត​ទៅ​ជិត​​មួយ​ជំហាន​ទៀត​ហើយ​ក្នុង​ការ​​​​ឈាន​ទៅ​លើក​ពាន​ដំបូង​ក្នុង​ឆ្នាំ​ទី១​នៅ Manchester United បន្ទាប់​ពី​ Juan Mata និង Marouane Fellaini ទាត់ និង តែ​ត​​បញ្ចូលទី​ម្នាក់​មួយ​គ្រាប់​​ឈ្នះ Hull City ២ទល់នឹង០ នៅ​ជើង​ទី១ នៃ​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ពានរង្វាន់ EFL Cup កាលពី​យប់​មិញ​។

ក្នុងវគ្គ​ទី១ ក្រុម​ម្ចាស់ផ្ទះ​បិសាច​ក្រហម​បាន​ដាក់​គំនាប​ខ្លាំង​ដែរ តែ​ការ​ទាត់​របស់ Mata និង Paul Pogba មិន​អាច​ផុត​ពី​ដៃ​អ្នកចាំទី Eldin Jakupovic បាន​ទេ​។ ចូល​ដល់​វគ្គទី២ ទើប​ Mata រក​បាន​មួយ​គ្រាប់នៅនាទី៥៦ ហើយ Fellaini ថែម​មួយ​គ្រាប់​ទៀត​នៅនាទី​៨៧។

ជើងទី២ នឹងប្រព្រឹត្តទៅនៅ​ទឹកដី​របស់ Hull City នា​ថ្ងៃទី២៦ ខែ​មករា។ ចំណែក យប់​ថ្ងៃ​ពុធ នេះ​វិញ Southampton នឹង​ទទួល​ភ្ញៀវ Liverpool សម្រាប់​ជើង​ទី១ វិញ​ម្ដង​៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ dailymail