KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

Messi J នឹង​ពាក់​អាវ​លេខ​១៨នៅ​​លីគ​​កំពូល​ជប៉ុន​

11-01-2017 06:15 AM | 1439

ក្លិប Consadole Sapporo នៃ​ក្រប​ខណ្ឌ J-League របស់​ជប៉ុន​ បាន​ធ្វើ​ពិធី​បង្ហាញ​ខ្លួន​​​​ខ្សែ​បម្រើ​ជម្រើសជាតិ​ថៃ​​ Chanathip Songkrasin ​ជា​សមាជិក​ថ្មី​ផ្លូវការ​​នៅ​ថ្ងៃ​អង្គារ ទី​១០ ខែ​មករា ​លើ​កិច្ចសន្យា​ខ្ចី​ជើង​១​រដូវកាល​កន្លះ​ពី​ក្លិប Muangtong United។

​ប្រភព​មួយ​ចំនួន​រាយការណ៍​ថា កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​ AFF Suzuki Cup ២​សម័យ​ជាប់​គ្នា​នេះ​ទទួល​បាន​ថ្លៃ​នឿយហត់​ជាង​៥០​ម៉ឺ​ន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​។ កីឡាករ​កម្ពស់​១ម៉ែត៥៨​រូប​នេះ​នឹងពាក់​អាវ​លេខ​១៨​នៅ​ក្លិប​ថ្មីរបស់ខ្លួន​។

ដោយឡែក ខ្សែ​បម្រើ​មាឌ​តូច​រហស្សនាម​ Messi J នឹង​វិល​ទៅ​លេង​ឲ្យ Muangthong United ប៉ុន្មាន​ប្រកួត​ទៀត​សិន​៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ FFTHA