KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

ទ័ព​ជួប​ក្រុម​ម៉ាឡេស៊ី​ធ្លាប់​ឈ្នះ​ក្រោន​ ល្ងាច​នេះ​នៅអូឡាំពិក​

11-01-2017 06:33 AM | 718

ក្រុម​បាល់ទាត់​ក្រសួង​ការពារ​ជាតិ​នឹង​​ជួប​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ទល់នឹង​​ក្រុម Negeri Sembilan FA នៃ​ក្រប​ខណ្ឌ​ទី​២​ ប្រទេស​ម៉ាឡេស៊ី នា​ល្ងាច​ថ្ងៃ​ពុធ ទី១១ ខែ​មករា នេះ​វេលា​ម៉ោង​៦​និង៣០នាទី ល្ងាច​នៅ​ពហុកីឡដ្ឋាន​ជាតិ​។

ក្នុង​ដំណើរ​កម្ដៅ​សាច់ដុំ​នៅ​កម្ពុជារយៈ​ពេល​មួយ​សប្ដាហ៍ Negeri Sembilan FA បាន​យក​ឈ្នះ​ភ្នំពេញ​ក្រោន​៥ទល់នឹង៣ និង ចាញ់​ណាហ្គាវើលដ៍​១ទល់នឹង០។ ចំណែក​ ក្រសួងការពារ​ជាតិក៏ធ្លាប់​ឈ្នះ​ក្រុម​មក​ពី​ម៉ាឡេស៊ី​ចំនួន​២​ផងដែរ គឺ UiTM និង Melaka United។

ដោយឡែក ដំបូងឡើយ​ជំនួប​រវាង​ក្រុមទាំង២​គ្រោងធ្វើនៅ​កីឡដ្ឋាន​ខេមរភូមិន្ទ ឬ​ស្តាត​ចាស់​ នៅ​ម៉ោង​៣និង៣០នាទី តែ​ដោយសារ​មាន​ការ​សំណូម​ពរ​ពី​ភាគី​ខាង​ម៉ាឡេស៊ី ទើប​សម្រេច​ប្ដូរ​ទៅ​កាន់​ពហុកីឡដ្ឋាន​ជាតិ និង នៅម៉ោង៦​និង៣០នាទីវិញ​។

ការប្រកួត​នេះ​បើក​ចំហរ​ឲ្យ​សាធារណជន​ចូលរួម​ទស្សនាដោយសេរី​៕

អត្ថបទ ៖ អភ័យវង្ស​
រូបភាព ៖ Army FC