KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

ជម្រើស​ជាតិ​ប៉ះ​អារ៉ាប់ប៊ីសាអូឌីត អត់​មាន​ឈឿន, ឧត្តម​ ទេ​

11-01-2017 07:27 AM | 2256

ក្រុម​បាល់ទាត់​ជម្រើសជាតិ​​កម្ពុជា បាន​ចាក​ចេញ​ពី​​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី១១ ខែ​មករា ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​អាប៊ូដាប៊ី ប្រទេស​អារ៉ាប់រួម សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ​ទល់នឹង​ក្រុម​ជម្រើស​ជាតិ​អារ៉ាប់ប៊ីសាអ៊ូឌីត ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃសៅរ៍ ទី១៤ ខែ​មករា​។

កីឡាករ​ដែល​រួម​ដំណើរ​ទៅកាន់​ប្រទេស​មជ្ឈិមបូពា៌ មាន​សរុប២១​នាក់ ខណៈឈិន ឈឿន, ប្រាក់ មុន្នីឧត្តម និង រស់ សំអឿន មិន​បាន​ទៅ​ចូលរួម​ទេ។


ឈិន ឈឿន និង ប្រាក់ មុន្នីឧត្តម


រស់ សំអឿន

សមាជិក​មក​ពី​ក្រសួងការពារ​ជាតិ ឈិន ឈឿន មាន​បញ្ហារបួស​​សសៃ​ពួរ​ដែល​សល់​ពី​ជំនួប​ទល់នឹង​ក្រុម​ម៉ាឡេស៊ី UiTM កាល​ពី​ចុង​ខែ​ធ្នូ​ ខណៈ​ប្រាក់ មុន្នីឧត្តម របស់​ព្រះខ័នរាជស្វាយរៀង មាន​កាតព្វកិច្ច​ធំ​ក្នុង​ជីវិត ដោយ​ត្រូវ​ត្រៀម​ខ្លួន​​ចូល​រោង​ការ​នៅ​ថ្ងៃទី២២ ខែ​មករា ខាង​មុខ៕


បញ្ជី​ឈ្មោះ​ដើម

អត្ថបទ ៖​ អភ័យវង្ស