KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

Man Utd ​ព្រម​លក់ Schneiderlin ​ឱ្យ​ Everton ថ្លៃ​២២​លាន​ផោន​បូក​លក្ខខណ្ឌ​បន្ថែម​

11-01-2017 08:58 AM | 1465

នៅ​ទី​បំផុត​ទៅ​​ Man Utd ព្រម​លក់​ខ្សែ​​បម្រើ​កណ្ដាល Morgan Schneiderlin ​ទៅ​ឱ្យ Everton ​ក្នុង​តម្លៃ​​២២​លាន​ផោន បូក​រួម​លក្ខខណ្ឌ​បន្ថែម​ផ្សេង​ទៀត​ដែល​អាច​នឹង​កើន​ដល់​២៤​លាន​ផោន​​នៅ​ពេល​បន្ទាប់​។

កិច្ច​ព្រមព្រៀង​​ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​នៅ​ចុង​សប្ដាហ៍​ មានន័យ​ថា Schneiderlin ​នឹង​បាន​ធ្វើការ​ជាមួយ​លោក Ronald Koeman សាជាថ្មី​។ មុន​នឹង​លក់​ឱ្យ Everton ដូច្នេះ Man Utd បាន​បដិសេធ​សំណើ​របស់ West Brom ដែល​ឱ្យ​ថ្លៃ​តែ​១៣​លាន​ផោន បូករួម​លក្ខខណ្ឌ​បន្ថែម​៥​លាន​ផោន​ទៀត​។

លោក Jose Mourinho និយាយ​​ក្រោយ​ឈ្នះ Hull ២-០​ក្នុង​ពាន EFL Cup យប់​ថ្ងៃ​អង្គារ​ទី​១០​ខែ​មករា​ថា លោក​​ក្រៀម​ក្រំ​ផង​និង​សប្បាយ​ចិត្ត​ផង​ចំពោះ​ការ​បាត់​បង់ Schneiderlin​។ ក្រៀម​ក្រំ​ដោយសារ​លោក​ចូល​ចិត្ត​រូប​គេ​ហើយ​គេ​គឺ​ជា​ជម្រើស១​​សម្រាប់​ក្រុម ប៉ុន្តែ​សប្បាយ​ចិត្ត​ព្រោះ​ថា​នេះ​ជា​អ្វី​ដែល​រូប​គេ​ចង់​បាន ​និង​មាន​ឱកាស​លេង​គ្រប់​ប្រកួត​។

កីឡាករ​ជម្រើស​ជាតិ​បារាំង​វ័យ​២៧​ឆ្នាំ​ ត្រូវ​បាន​លោក Louis van Gaal ​ទិញ​មក​ពី Southampton ក្នុង​តម្លៃ​២៥​លាន​​ផោន កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៥​​។ អតីត​យុវជន​របស់ Strasbourg ​ដដែល​នេះ​បង្ហាញ​ខ្លួន​ឱ្យ Man Utd សរុប​បាន​៤៧​លើក តែ​បើ​គិត​ក្នុង​រដូវ​កាល​២០១៦-១៧​នេះ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Mourinho ​គេ​ចូល​លេង​បាន​តែ​៨​ដង​ប៉ុណ្ណោះ ក្នុង​នោះ​៣​ដង​ក្នុង​ក្របខ័ណ្ឌ Premier League​៕

ប្រែ​សម្រួល​៖ ប៊ុនតឺម
ប្រភព​&​រូបថត​៖ BBC