KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

បឹងកេត​ទៅ​លេង AFC Cup នៅ​ម៉ាឡេស៊ី ថ្ងៃទី១៨​ អត់​បាន​បើក​ឆាក​លីគ​កំពូល​

12-02-2017 08:11 AM | 11480

​នៅ​ព្រឹក​​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​កុម្ភៈ សមាជិក​​ក្លិប​បាល់​ទាត់​​​បឹងកេត​អង្គរ​នឹង​ចេញ​ដំណើរ​​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី សម្រាប់​ត្រៀម​​ការប្រកួតទី១ នៃ​វគ្គ​ចែក​ពូល ពាន​​រង្វាន់​ AFC Cup 2017 ទល់នឹងក្លិប​ Johor Darul Ta'zim ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២១ ខែ​កុម្ភៈ ៧​៖៤៥​នាទី​យប់​ ម៉ោង​នៅ​កម្ពុជា​។

ដំបូងឡើយ​ ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា គ្រោង​ចេញ​ទៅ​នៅ​ថ្ងៃទី១៩ ខែ​កុម្ភៈ តែ​ដោយសារ​មិន​អាច​កក់​សំបុត្រ​បាន ក៏​ត្រូវ​ប្ដូរ​ទៅ​ថ្ងៃទី១៨ វិញ​។ នេះ​បើ​តាម​ការឲ្យដឹងពី​លោក បែ មករា អ្នកចាត់ការ​ក្លិបបឹង​កេត​អង្គរ​​។ ក្រុម​របស់លោកនឹង​ត្រឡប់​មកកម្ពុជាវិញ នៅ​ថ្ងៃទី២២​។

ដូច្នេះ បឹងកេត​អង្គរ​នឹង​មិនអាច​ប្រកួត​បើក​ឆាក​លីគ​កំពូល​កម្ពុជា រដូវកាល២០១៧ ទល់នឹងក្រសួងការពារ​ជាតិ​ បានទេ​នៅថ្ងៃទី១៨ ខណៈសហព័ន្ធ​បាល់​ទាត់​កំពុងរៀបចំថ្ងៃ​ថ្មី​ជំនួស​។​

​គួររំឭកថា មុន​ឡើង​ដល់​វគ្គចែកពូល​នេះ ក្រុម​តំណាង​កម្ពុជា​បាន​ទម្លាក់​ក្រុម Lao Toyota ដោយលទ្ធផលសរុប​ទាំង២ជើង ២ទល់នឹង១៕

អត្ថបទ ៖ អភ័យវង្ស