KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

ឆ្នាំ២០១៧ គ្រូ​ណាហ្គា មិន​ផ្ដោត​លទ្ធផល តែ​សំខាន់​​កូន​ក្រុុម​លេង​អស់​សមត្ថភាព​

13-02-2017 10:25 AM | 2389

លោក មាស​​​ ចាន់ណា គ្រូ​បង្វឹក​ក្លិប​បាល់ទាត់​ណាហ្គាវើលដ៍ សរសេរ​រៀបរាប់​តាម​បណ្ដាញ​សង្គម​ Facebook ថា ក្នុង​ឆ្នាំ២០១៧​នេះ​ ទោះ​បី​ជា​លទ្ធផល​បែប​ណា​​ក៏​ដោយ ក៏​លោក​សប្បាយ​ចិត្ត​ដែរ ព្រោះ​កូន​ក្រុមគ្រប់រូប​បាន​បង្ហាញ​ឆន្ទៈ និង ប្រឹង​ប្រែង​អស់​ពីសមត្ថភាព​។​

នេះ​ជា​ពាក្យរៀបរាប់របស់​គ្រូ​បង្វឹក​ខាងលើ​ ៖

"​ឆ្នាំ​​២០១៧នេះ​​​​ ទោះជា​លទ្ធផលបែ​ប​ណាក៏​ដោយ​ក៏ខ្ញុំ​សប្បាយ​ចិត្ត​ជាមួយ​អ្នក​ទាំង​អស់​​គ្នាដែ​រ​​ ព្រោះ​អ្នកទាំ​ងអស់​គ្នា​បាន​បង្ហាញ​​នូវ​​អ្វី​​ដែល​​ជា​​ក្រុម​​តែ​មួយ​​ គ្រួសារ​បាល់ទា​ត់​ណាហ្គាវើល​តែ​មួយ​​ ​ជាង​នេះ​ទៅទៀ​ត​អ្នក​ទាំង​អស់​គ្នា​​ តែង​តែធ្វើ​អ្វី​អស់ពី​កម្លាំង​កាយ​ចិត្ត​​ ​ឆន្ទះ​​ ពង្រឹង​​ស្មារតី​ក្រុម​​ មិន​ថា​ហ្វឹក​ហាត់​ រឺ​ក៏​​ប្រកួត​​នោះទេ​​ ​នេះជា​លើក​ទី​មួយហើយ​ក្នុង​អាជីព​​ ​ជា​គ្រូប​ង្ហាត់បា​ល់ទា​ត់​របស់​ខ្ញុំ​​​ ​ដែ​លឃើ​ញ​កូន​​ក្រុម​​ទាំង​​​អស់​ប្រឹងប្រែង​បែប​នេះ​ ​​សូម​ជូនព​រ​​អ្នក​​​ទាំង​​អស់​​គ្នា​​សុខភាព​ល្អ​ ​កុំឲ្យ​មាន​របួសញុាំ​ញីនៅ​ក្នុង​ឆ្នាំ​នេះ​​"​។

ណាហ្គាវើលដ៍​បញ្ចប់​រដូវកាល​២០១៦ ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​។ ចំណែក​ថ្ងៃសៅរ៍ ទី១៨ ដែល​​ជា​ថ្ងៃ​បើក​រដូវកាល​ថ្មី​២០១៧ ក្រុម​លោក​ មាស ចាន់ណា នឹង​ត្រូវប៉ះ​ក្រុម​ឡើង​ថ្មី​ អគ្គិសនីកម្ពុជា នៅកីឡដ្ឋាន​ខេត្ត​ស្វាយរៀង៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ NagaWorld