KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

គ្រូ​បង្វឹក​កម្ពុជា បន្សល់​ទុក​ពាក្យជំរុញ​ទឹក​ចិត្ត​២​ឃ្លា​ជូន​អ្នក​គាំទ្រ

30-03-2017 05:53 AM | 12490

១, "ខ្ញុំ​ដឹង​ថា សមរភូមិ​ជីវិត​​គ្មានពាក្យ​ថាជ័យជម្នះ​រហូត​ទេ។ ខ្ញុំ​បាន​ត្រៀម​ខ្លួន​ទទួល​ទាំង​បរាជ័យ និង ជ័យជម្នះ តែ​ពេល​បរាជ័យ មិន​មែន​មាន​ន័យ​ថា ជាទី​បញ្ចប់​​សម្រាប់​ខ្ញុំ​ទេ​។ ផ្ទុយទៅវិញ អ្វី​សំខាន់សម្រាប់​ខ្ញុំ គឺ​បន្ត​ការ​ប្រយុទ្ធ"។

២, "ជ័យជម្នះ​ដ៏​លំបាក​បំផុត​ គឺ​ការ​ស្គាល់​ពី​បរាជ័យ។ មនុស្ស​បរាជ័យ​ដែល​មិន​បាក់​ទឹកចិត្ត ជា​អ្នក​ឈ្នះដ៏​ពិត​ប្រាកដ ពីព្រោះ​ពួកគេមាន​បេះដូង មាន​​ការ​លើក​ទឹកចិត្ត មាន​កិត្តិសព្ទ ដែល​នាំ​ទៅ​កាន់​អ្វីដែល​ពួកគេចង់បាន។ យើង​ត្រូវ​ស្វែង​យល់​ពី​ហេតុផល​បរាជ័យដើម្បី​ឈាន​ទៅ​កាន់​ជ័យ​ជម្នះ​"។

ទាំង​នេះ គឺ​ជាសារ​២​ម៉ាត់​ពី​លោក Leonardo Vitorino គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ថ្លែង​ក្រោយ​ចាញ់​ក្រុម​ជម្រើសជាតិ​ហ្សកដានី ​ក្នុង​វគ្គ​ជម្រុះ AFC Asian Cup 2019។

គ្រូ​បង្គោល​ជន​ជាតិ​ប្រេស៊ីល បាន​ថ្លែង​អំណរគុណ​ដល់​សម្ដេចតេជោ ហ៊ុន សែន និង អ្នកគាំទ្រ​ សម្រាប់​ការ​លើកទឹកចិត្ត​គ្រប់​ពេលវេលា​៕

អត្ថបទ ៖ អភ័យវង្ស
ប្រភព ៖ vitorinoleo