KD Logo
+855 16 757 168 / +855 11 977 123     samnob@keiladaily.com

បាល់ទាត់

គ្រូ​បង្វឹក​ឈីលី លា​ឈប់​ក្រោយ​ ធ្លាក់​ World Cup

12-10-2017 06:12 AM | 4910

Juan Antonio Pizzi បាន​ប្រកាស​លា​ឈប់​ពី​តំណែង​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឈីលី ក្រោយ​ចាញ់​ប្រេស៊ីល ៣ទល់នឹង០​ អស់​ឱកាស​ចូល​រួម​ព្រឹត្តិការណ៍ FIFA Wolrd Cup 2018 នៅ​ប្រទេស​រុស្ស៊ី។

ក្រុម​ជើងឯក​ Copa America បញ្ចប់​វគ្គ​ជម្រុះ​ World Cup នៅ​តំបន់​អាមេរិក​ខាងត្បូង​​​ស្ថិត​នៅ​លេខ​៦​ក្នុងចំណោម​ក្រុម​ទាំង​១០​ ហើយ​លទ្ធផល​បរាជ័យ​នេះ​ធ្វើ​ឲ្យ​​គ្រូ​បង្វឹក​ជនជាតិអាហ្សង់ទីន ប្រកាស​ដក​ខ្លួន​តែម្ដង​។

ក្នុងចំណោម​៦​ប្រកួតចុងក្រោយ លោក Pizzi ដឹកនាំ​ក្រុម​ឈ្នះតែ​២​លើក​ប៉ុណ្ណោះ ហើយ​សម័យ​កាលនៃ​ភាព​ជោគជ័យ​របស់​ឈីលី ហាក់​កាន់​តែ​ឃ្លាត​ឆ្ងាយ​ ដ្បិត​កីឡាករសំខាន់​ៗមួយចំនួនដូចជា Cladio Bravo, Arturo Vidal និង Medel សុទ្ធតែ​មាន​វ័យ​កាន់តែច្រើន​។

ដូច្នេះឆ្លងកាត់វគ្គជម្រុះចប់សព្វគ្រប់រួចមក ក្រុម​បានបាន​សំបុត្រយន្ដហោះ​ទៅរុស្ស៊ីជាមួយប្រេស៊ីល, មាន​ អាហ្សង់ទីន, អ៊ុយរុយហ្គាយ និង កូឡុំប៊ី ខណៈ​ប៉េរូ ត្រូវឆ្លងកាត់វគ្គ play-off មួយលើកទៀត៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ reuters