KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

ប្រពន្ធ​ Bravo ខឹង​កីឡាករ​ឈីលី ឯ​ទៀត​នាំ​គ្នា​ផឹកស៊ី​ អត់​ហ្វឹកហាត់​

12-10-2017 07:37 AM | 4107

ភរិយា​អ្នក​ចាំទី​ Claudio Bravo នៃ​ក្រុម​បាល់ទាត់​ជម្រើសជាតិ​ឈីលី បាន​រៀបរាប់​លើ​បណ្ដាញ​សង្គម​ Instagram រិះគន់​កីឡាករ​មួយចំនួនដែល​បាន​នាំ​គ្នា​ផឹកស៊ីសប្បាយ​​ និង មិន​បាន​ហ្វឹកហាត់​មុន​ការប្រកួត​ជម្រុះ FIFA World Cup ជាហេតុធ្វើ​ឲ្យ​ខក​ឱកាស​ទៅប្រទេសរុស្ស៊ី​ ឆ្នាំក្រោយ។

នាង​ Clarla Pardo រៀបរាប់​ថា កីឡាករ​ទាំង​អស់គួរ​ប្រកាន់ខ្ជាប់នូវ​វិជ្ជាជីវៈ​ពេលពាក់អាវ​ជម្រើសជាតិ​។

អ្នកចាំទី​ Bravo មិន​បាន​ស្រាយ​បំភ្លឺ​ពី​ការលើកឡើងរបស់ភរិយាខ្លួន​ទេ គ្រាន់តែថា ជារឿងផ្ទៃ​ក្នុង។

គួរដឹងដែរថា ឈីលី បាន​ប្រកួតចាញ់ប្រេស៊ីល ៣ទល់នឹង០ ​មិន​អាច​ទទួល​បាន​សំបុត្រ​យន្ដហោះ​ទៅចូលរួម​ World Cup ឆ្នាំ​ក្រោយ​ឡើយ៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ dailymail