KD Logo
+855 16 757 168 / +855 11 977 123     samnob@keiladaily.com

បាល់ទាត់

Barcelona ដំឡើង​ដេញថ្លៃ​ Coutinho ដល់​ទៅ​១២០​លាន​ផោន​

12-10-2017 08:34 AM | 5491

Barcelona បង្ហើបថា នៅ​ខែ​មករា ឆ្នាំ២០១៨ ពួកគេ​គ្រោង​ដេញ​ថ្លៃ​យក​ Philippe Coutinho ពី​ Liverpool ក្នុង​រង្វង់​១២០​លាន​ផោន។​

ទំហំទឹកប្រាក់នេះបាន​ពី​១១២លាន​ផោន​កាល​អំឡុងទីផ្សារដោះដូរ​កន្លងទៅ​។

ខ្សែបម្រើជម្រើសជាតិប្រេស៊ីលរូបនេះ​ក៏​ចង់​ចាកចេញ​ពី Anfield ដែរ ហើយថែមទាំង​បាន​ដាក់​លិខិត​ផ្ទេរ​កាល​ខែសីហា កន្លងទៅ​ តែ​ Liverpool ប្រកាន់ជំហរ​តឹងរឹង ថាមិនលក់​អតីត​សមាជិក​ក្លិប Inter Milan រូបនេះ​ឡើយ​៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ metro