KD Logo
+855 16 757 168 / +855 11 977 123     samnob@keiladaily.com

បាល់ទាត់

គ្រូ​ថ្មីវៀតណាម ដាក់​គោល​ដៅ​ចូល​ក្រុម​កំពូល​ទាំង​១០០​លើ​លោក​

12-10-2017 09:30 AM | 4117

លោក Park Hang-seo បាន​ដាក់គោលដៅ​នាំ​ក្រុ​មបាល់ទាត់​ជម្រើសជាតិវៀតណាម ចូល​ក្នុងចំណោម​ក្រុម​កំពូល​ទាំង​១០០​ក្នុងតារាងចំណាត់ថ្នាក់​ FIFA​។

បុរសជនជាតិកូរ៉េខាងត្បូង​ អះអាងបែបនេះក្នុងឱកាស​បង្ហាញ​ខ្លួនជា​ផ្លូវការ​ក្នុងនាម​ជា​គ្រូ​បង្វឹក​ថ្មីនៃ​ក្រុម​ជម្រើសជាតិវៀតណាម។

អតីត​គ្រូ​ជំនួយ​កូរ៉េខាងត្បូងសម័យបាន​លេខ៤​ World Cup 2002 បញ្ជាក់ថា លោក​មិន​ស្គាល់​ច្បាស់​ពី​បាល់ទាត់​វៀតណាម​ទេ តែ​លោក​បាន​ព្យាយាម​មើល​​ពីគុណភាព​ការ​លេងពីមុនៗ​មក និង ជំនួប​រវាង​វៀតណាម​កម្ពុជា កាល​ថ្ងៃអង្គារ​ កន្លងទៅ។

លោក Park នឹង​ចាប់ផ្ដើម​ការងារ​ផ្លូវការ​នៅ​ដើម​ខែ​វិច្ឆិកា ខាងមុខ​លើ​កិច្ចសន្យា២ឆ្នាំ៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ football-tribe