KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

ស៊ូ យ៉ាទី ៖ លេង​នៅដី​ស្វាយរៀងអាចជាសម្ពាធ តែ​យើង​​​នឹងប្រឹង​អស់ពីសមត្ថភាព​

12-10-2017 09:53 AM | 6328

ការ​ប៉ះគ្នា​​នៅ​ទឹក​ដី​​ព្រះ​ខ័ន​រាជ​ស្វាយរៀងនៅ​​ថ្ងៃសៅ​រ៍​សប្ដាហ៍នេះ​ អា​ច​​​ជា​​សម្ពាធ​​ ដោយ​សារ​​ចំនួន​អ្ន​ក​គាំទ្រ ​ប៉ុន្តែ​​អ្នក​ចាំទី ​ស៊ូ យ៉ាទី ​របស់​បឹងកេ​ត ​អះអាង​ថា ​រូប​​គេ ​និង ​មិត្ត​រួម​ក្រុម ​នឹង​​ប្រឹង​ប្រែង​​ដោយ​​មិន​​ខ្វាយ​​ខ្វល់​​ឡើយ។​

ជំនួប​រវាង​​ក្រុម​​ទាំង​ពីរ​​នឹង​​ធ្វើ​ឡើងនៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ​វេលាម៉ោ​ង​​៦​​ល្ងាច ​ថ្ងៃ​សៅរ៍ ​ទី​​១៤​ តុលា ​សម្រាប់​សប្ដាហ៍​ទី១​៧ ​នៃ​​លីគ​​កំពូល​​កម្ពុជា។​​

ស៊ូ យ៉ាទី រៀបរាប់ ៖ “​មាន​សម្ពាធ​ខ្លះដែរ ព្រោះ​លេង​ទឹកដី​គេ ណាមួយ​ ការ​ធ្វើដំណើរវាឆ្ងាយដែរ ប៉ុន្តែនេះជា​ទម្លាប់​ ព្រោះ​អីពួកយើងធ្លាប់លេងនៅក្រៅ​ដី​ដែរ លេងនៅទឹកដីស្វាយរៀងដែរ ចឹងវា​ជា​បញ្ហាតិចតួច ចឹង​ពួកយើងនឹងព្យាយាមប្រឹងលេងអស់ពីសមត្ថភាព”។

ឆ្លងកាត់ការប្រកួត១៦លើក​មក ព្រះខ័នរាជ​ស្វាយរៀង មាន​៣៧ពិន្ទុ ស្ថិតនៅកំពូលតារាង ខណៈ​បឹងកេត មាន៣០ពិន្ទុ ឈរនៅលេខ៤៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN