KD Logo
+855 16 757 168     samnob@keiladaily.com

ប្រដាល់

ប្រដាល់​គោជល់​ PNN បើក​រដូវកាល​ថ្មី គីឡូថ្មី និង ម៉ោង​ថ្មី​

03-01-2017 09:03 AM | 1965

កម្មវិធី​ប្រដាល់​សមរភូមិ​អ្នក​ប្រយុទ្ធភេសជ្ជៈ​គោជល់​នៃ​ស្ថានីយ​ទូរទស្សន៍ PNN នឹង​ចាប់​ផ្ដើម​រដូវកាលថ្មី​របស់ខ្លួន​នៅ​ឆ្នាំ២០១៧​នេះ ដោយ​មាន​ការ​ប្រជែង​ដណ្ដើម​​ខ្សែ​ក្រវាត់​សម្រាប់​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម ក្នុង​ចំណោម​ជើង​ខ្លាំង​កម្ពុជា​ចំនួន​៤​រូប​ និង ថៃ​៤​រូប​ ចាប់​ពី​ថ្ងៃអាទិត្យ ទី​០៨ ខែ​មករា ក្នុងម៉ោង​ថ្មី​ គឺ ៥​ល្ងាច​ដល់​៧​យប់​។

សម្រាប់​បេក្ខជន​កម្ពុជា​ទាំង​៤​រូប​មាន ពេជ្រ ម្ទេស​ខ្មាំង, ម៉ន សាម៉េត, យុ​គ យក្សផ្លែ និង ព្រឿង សុជាតិ ប៉ះ​គ្នា​ជាមួយនឹង​អ្នក​លេង​ឆ្លងដែន​​ ដែល​មាន​​ កាំឡៃយោគ, ផេតងិនថង, ភុនសាវ៉ាត និង ផេតសិលា​ ប្រកួត​គ្នា​តាមរូបមន្តដដែល គឺ​​​កម្ពុជា​ប៉ះ​ថៃ ហើយយក​លេខ​១​ពី​ពូល​ខ្មែរ ប៉ះ​អ្នក​លេខ១​នៅ​ពូល​បរទេស​ក្នុង​វគ្គផ្ដាច់ព្រ័ត្រ​ ដណ្ដើ​មយ​ក​តំណែងជើង​ឯក​ទឹក​ប្រាក់​៥០០០ដុល្លារ​អាមេរិក។​

សម្រាប់​ជំនួប​ថ្ងៃបើក​ឆាក​ មាន​ការ​ប៉ះគ្នារវាង​ពេជ្រ ម្ទេស​ខ្មាំង និង ផេតសិលា ខណៈព្រឿង​ សុជាតិ ជួប​ខ្លាចាស់ ភុនសាវ៉ាត​។


នេះ​ជា​រដូវ​កាល​ទី៣ ដែល​​ក្រុម​ហ៊ុន​ភេសជ្ជៈ​គោជល់សហការ​ជាមួយ​នឹង​ស្ថានីយទូរទស្សន៍ PNN បង្កើត​ឡើង​នូវ​ការប្រដាល់​ដណ្ដើមខ្សែ​ក្រវាត់​។ សម្រាប់​២រដូវកាល​មុន អ្នក​ប្រដាល់​កម្ពុជា ឡុង សុវណ្ណឌឿន ជា​អ្នក​គ្រប់គ្រង​ខ្សែ​ក្រវាត់​ទម្ងន់៦៩គីឡូក្រាម ខណៈ អ៊ុង វីរៈ ឈ្នះ​តំណែង​ជើងឯក​ទម្ងន់​ធ្ងន់​ ៧៥គីឡូក្រាម៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ រីដូ