KD Logo
+855 16 757 168     samnob@keiladaily.com

ប្រដាល់

ព្រឿង សុជាតិ ​រអា​ជើង​ខ្លាំង​ថៃ​ប្រជែង​ខ្សែ​ក្រវាត់​​​​រដូវកាល​ថ្មីរបស់ PNN

03-01-2017 11:21 AM | 1947

​អ្នក​​ប្រដាល់​​ពន្លក​ថ្មី​​ ​ព្រឿង សុជាតិ ​​​​​បាន​​ក្លាយជា​​​បេក្ខជន​​មួយ​​រូប​​ នឹង​​ចូលខ្លួន​ដណ្ដើម​​​ខ្សែ​​ក្រវាត់​​សមរភូមិ​​អ្នកប្រយុទ្ធ​​​ភេសជ្ជៈ​​គោ​ជល់ ​របស់​​ភីអិនអិន​ ​​រដូវ​កាល​​ថ្មី​ ប្រភេទ​ទម្ងន់​​៥៧គី​ឡូ​ក្រា​ម ​ដែល​​ប្រជុំ​​ទៅដោ​យ​​កីឡាករ​​ឆ្នើម​​ៗ​​កម្ពុជា​​៤រូ​ប​ ​និង ​ថៃ​​៤​​រូប​​។ ​អ្នក​​ប្រដាល់​​វ័យ​​ក្មេង​​​រូប​​នេះ ​ថា ​ទោះ​​​ពោរ​ពេញដោ​យ​​អ្នក​​​ប្រដាល់​​ខ្មែរ​​ជើង​​ខ្លាំង​ក្ដី​​ ​តែ​​ខ្លួន​​ហាក់​​បារម្ភ​​​​​ ​ពី​​អ្នក​​ប្រយុទ្ធ​​​ថៃ​​​ព្រោះ​​សុទ្ធ​សឹង​ជា​​កីឡាករ​​ល្អ​ៗ​​ និង ​មាន​​សមត្ថភាព​​។

​ព្រឿង សុជាតិ បញ្ជាក់​ ​៖ ​“​​យើង​​ប្រឹង​ហ្វឹក​​ហាត់​ច្រើន ​​ដោយ​​​​ត្រូវ​​ជួប​​កីឡាករ​គីឡូ​​៥៧​​​ហ្នឹង​ ​​គឺ​​មាន​​កីឡាករ​​ថៃ​​ខ្លាំង​​ៗ​​ច្រើន​​។​ ​​បើ​​ខ្មែរ​​ខ្ញុំ​​អត់​សូវ​ព្រួយ​​បារម្ភ​ច្រើន​​ទេ ​តែ​​បើ​​ថៃ​​ខ្ញុំ​​បារម្ភ​ច្រើន​។ ព្រោះ​​ថៃ​​គេ​​មាន​ក្បាច់​ច្រើន​ជាង​​យើង​។ ​ហើយ​ណា​​មួយ ​គេ​​មាន​កម្លាំង​​ខ្លាំង​ជា​ង​​យើង។​ ​​បើ​​យើង​​ខ្សោយ​​​ជាង​គេ​​ យើង​​​ចាញ់គេ​​ បើ​​​​យើង​​កម្លាំង​​ខ្លាំង​​ ​​​អាច​​ទប់​​ទល់​ជា​មួយ​​​គេ​​​បាន​​​។​​ ខ្ញុំ​​​ភ័យ​​​ខ្លា​​​ច​ជាង​​​គេ​​ ឮ​​ថា​​មាន​​​​ កាំឡៃយោគ​។ ​គាត់​​ល្អ ​បាន​​​ទាំង​​ជើង​​​​បាន​​​ទាំង​​​ដៃ​​​​”​។​

​អ្នក​ប្រដាល់​មក​ពី​ខេត្ត​ត្បូងឃ្មុំ​​រូប​​នេះ ប​ន្ត​​ថា ​​ខ្សែ​​ក្រវា​ត់​​រដូវ​កាល​ថ្មី​​របស់​​​ភីអិនអិន ​នៅ​​​សប្ដាហ៍​​​នេះ ខ្លួន​​នឹង​​ខិត​ខំ​​ហ្វឹក​ហាត់​​ពង្រឹក​​កម្លាំង​​ ​​រួម​​ទាំង​​សម្រួច​​បច្ចេក​ទេស​​​​ ​ពុះពារ​​ប្រជែង​​នៅ​​វគ្គ​​សន្សំ​​ពិន្ទុ​​ ​​​ដែល​​ត្រូ​​វ​​ប៉ះ​​អ្នក​​ប្រយុទ្ធ​​ថៃ​​ឆ្នើមៗ​ ​ដើម្បី​​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​​​ឲ្យ​​បាន​​។

​គួរ​​បញ្ជាក់​​ថា ​​​ក្រោយ​​​រក​ឃើញ​​​ជើង​ឯក​ម្ចាស់​​ខ្សែ​​ក្រវាត់​សមរភូមិ​​អ្នក​ប្រយុទ្ធ​​ភេសជ្ជៈ​គោជល់ ​ប្រភេទ​​ទម្ង​ន់​​៧៥​គីឡូក្រាម​​ប្រកប​ដោយ​​ជោគជ័យ​​ និង ​ទទួល​​ការ​​គាំទ្រ​​យ៉ាងទំ​ហឹង​ពី​​អ្នក​​ស្នេហា​​វិស័យ​​ប្រដាល់​ ភីអិនអិន ​ក៏​​បន្ត​​បេសកកម្ម​​​បើក​​ កា​រ​​ប្រជែង​​ខ្សែ​​ក្រវាត់​​​​​​​សមរភូមិអ្នកប្រយុទ្ធ​​ភេសជ្ជៈ​​គោ​ជល់ ​​រដូវ​កាល​​ថ្មី ​ប្រភេទ​​​ទម្ង​ន់​​៥៧​គីឡូក្រាម ​ដែល​​​ប្រមូល​ផ្ដុំដោយ​ជើងខ្លាំង​ល្បាញល្បី​កម្ពុជា​​៤​រូ​ប​​​ ​រួម​​​មាន ​ពេជ្រ ម្ទេសខ្មាំង,ម៉ន សាម៉េត,យុគ យក្សផ្លែ, និង ​ព្រឿង សុជាតិ​ ​ដើម្បី​​​តទ​ល់​​​អ្នក​​លេង​​កណ្ដាប់​ដៃ​​ឆ្លង​ដែន​​ថៃ​​៤​​នាក់​​ផ្សេង​​ទៀត​​ ​កាំឡៃយោគ, ផេតងិនថង, ភូនសាវ៉ាត និង​ ​ផេតសិលា។

​ព្រឹត្តិការណ៍​ប្រដាល់​ដ៏ក​ក្រើកបើ​ក​ទំព័រ​សករាជ​ថ្មី​សមរភូមិអ្នកប្រយុទ្ធ​រដូវ​កាល​​ទី​​​៥​​ នេះ ពេជ្រ ម្ទេសខ្មាំង​ នឹ​ង​​ផ្ដើម​វគ្គ​សន្សំ​ពិន្ទុ​តតាំ​ង​​នឹង​​​ជើង​​ខ្លាំង​​ថៃ​​ ​ផេតសិលា​ ចំណែក​ឯ ព្រឿង សុជាតិ​ ​ក៏​ត្រូវ​​​​​ប៉ះ ​​ខ្លាចាស់​សម្បូរ​ស្នៀត ​ភូនសាវ៉ាត​​នៅ​​ថ្ងៃ​​អាទិត្យ ​ទី​​០៨ ​មករា​ ឆ្នាំ​​២០១៧ ​ខាង​​មុខ​​នៅ​សង្វៀន​​ភីអិនអិន​​ព្រែកព្នៅ ​ចាប់​ពីម៉ោ​ង​៥ល្ងាច​តទៅ៕​

អត្ថបទ ៖ ពៅ