KD Logo
+855 16 757 168     samnob@keiladaily.com

ប្រដាល់

អ្នក​ប្រដាល់​វ័យ​ក្មេង ធន មករា បាក់ឆ្អឹង​ជើង ដង្ហោយ​រក​ជំនួយ​

03-01-2017 01:34 PM | 3991

អ្នក​ប្រដាល់​វ័យ​ក្មេង​​ ធន មករា បាន​រង​របួស​​បាក់​ឆ្អឹងជើង​ពី​ការប្រកួត​​​នៅស្ថានីយមួយ​កាល​ពី​ថ្ងៃអាទិត្យកន្លង​ទៅ ហើយ​ត្រូវ​​​អវត្តមាន​​ពី​សង្វៀន​ប្រមាណ​២​ខែ​ ដែល​ធ្វើ​ឲ្យ​រូប​គេ​ប្រឈម​នឹង​បញ្ហា​ក្នុងជីវភាព​គ្រួសារ​។

កីឡាករ​វ័យ​១៧​ឆ្នាំ​​ខាង​លើ​​បង្ហើប​ថា គេ​ពុំ​មាន​ការងារ​អ្វី​ផ្សេង​ធ្វើឡើយ​ក្រៅពី​អាជីព​ឈឺ​សាច់​ប្ដូរ​ដោយ​ញើស និង ឈាម​ស្រស់​មួយ​នេះ​ ខណៈ​ឪពុក​របស់​គេ មាន​ត្រឹម​ការងារ​ជា​ចៅក្រម និង អាជ្ញាកណ្ដាល ដែល​អា​ច​រក​បាន​ត្រឹម​ប្រាក់ឈ្នួល​បន្តិចបន្តួច​ក្នុង​មួយ​​សប្ដាហ៍ ដើម្បី​​ទ្រទ្រង់​ជីវភាព​​ប្រចាំថ្ងៃ​។

បច្ចុប្បន្ន​ហ្វឹកហាត់​នៅ​​ក្លិប​ក្រសួងការពារ​​ជាតិ​ ធន មករា ប្រឡូក​​លើ​សង្វៀ​ន​គុន​ខ្មែរ​ប្រមាណ​១​ឆ្នាំ​​មក​ហើយ ហើយ​ការប្រកួតជិត​២០​ដង​កន្លង​មក​ រូប​គេ​ពុំ​ធ្លាប់​ស្គាល់ពាក្យថា​ចាញ់​ទេ​។ ចំណែក​ការប្រកួតចុងក្រោយ​កាល​ពីថ្ងៃអាទិត្យ ទោះបីជា​មាន​បញ្ហា​ជើង​ ក៏​កូនសិស្ស​លោក ធន សុភា និង លោក តឹក ឡៃ រូប​នេះ​នៅ​តែ​អាច​ដណ្ដើម​បានជ័យជម្នះ​។

ប្រសិន​បើ​បងប្អូន​ចង់​ឧបត្ថម្ភ​ដល់​កីឡាករ ធន មករា លោកអ្នក​ទាក់ទង​តាម​​លេខ​ទូរសព្ទ​កីឡាករ ព្រឿង សុជាតិ​ បាន​​ ដោយសារតែ​រូប​គេ​ពុំ​មាន​ទូរសព្ទ​ប្រើ​ប្រាស់​ផ្ទាល់ខ្លួន​។ លោកអ្នក​អាចទាក់​ទង​តាម​លេខ 087210991 និង 0888516789៕

អត្ថបទ ៖ អភ័យវង្ស