KD Logo
+855 16 757 168     samnob@keiladaily.com

ប្រដាល់

វី ស្រីខួច ត្អូញ​​ពី​កង្វះ​​ការ​ប្រកួត​សម្រាប់​អ្នក​ប្រដាល់​នារី​

07-01-2017 08:12 AM | 1082

​កីឡា​ការនី​​​ប្រដាល់​​សកល​​​ជម្រើស​​​ជាតិ​​​កម្ពុជា ​​វី ស្រីខួច ​រៀបរាប់​កង្វល់​ថា ចា​ប់​តាំង​ពី​ចូល​ប្រឡូក​ប្រដាល់​ពី​ឆ្នាំ​២០១៣​មក​ទល់​បច្ចុប្បន្ន​ ពុំសូវ​មាន​ការ​ ​ប្រកួត​​ញឹក​ញាប់នោះ​ទេ​។ ​អ្នក​ប្រដាល់​នារី​ឆ្នើម ​បន្ថែម​ថា ​សហព័ន្ធ​ក៏​ដូច​ជា​អ្នក​រៀបចំ​កម្មវីធី​ប្រដាល់តាម​ប៉ុស្តិ៍ ​គួរ​ចូល​រួម​​កែ​​​ប្រែ​ឲ្យ​​ប្រដាល់​​នារី​​ឲ្យមាន​​ស្ថាន​ភាព​​ប្រសើរ​​​ជាង​នេះ។​

អតីតកី​ឡាការ​នីជម្រើស​ជាតិ​វ៉ូវីណាម​កម្ពុជា ​ស្រីខួច ​បានលម្អិត​បែប​នេះ៖ ​"​បង​ឥឡូវ​ហ្នឹង​​អត់​សូវបា​នប្រកួតផ​ង​បង​ ​ដោយសារ​កីឡាការនី​​យើង​មាន​​តិច​​​តួច​ពេក ហើយ​ចឹង​ទៅពុំ​មាន​ពេល​ឡើងរេញ​ប្រកួត ​ហើយនា​ង​ខ្ញុំ​សំណូម​ពរ​ដល់បណ្ដាស្ថានីយ​ទូរទស្សន៍​នានា ​ចង់​ឲ្យ​មាន​​ការ​​បង្កើត​​ប្រកួត​​ក្បាច់​​​​គុនល​ក្ខណៈនា​រី​ឲ្យ​​មាន​យ៉ាងហោចណាស់​មួយ​ប្រកួត​ក្នុង​មួយក​ម្មវិធីអី​ហើយនាងខ្ញុំក៏​សំណូម​ពរ​បន្ថែម​ឲ្យ​​ស្រីៗ​យើ​ង​ហ្នឹ​ង​​ចូល​​ហាត់​​ប្រដាល់​​ឲ្យ​​បាន​ច្រើនដើម្បីរក្សា​មរតក ​និង​ លើក​ស្ទួយក្បា​ច់​គុន​ខ្មែរ​"។

ទាក់ទិន​កង្វល់​នេះ លោ​ក ​យាង សុធន ​ជំនួយ​ការ​គ្រប់គ្រង​ប្រដាល់ប៉ុស្តិ៍​ P​NN​ ​ទទួល​ស្គាល់ថា​បណ្ដា​ប៉ុស្តិ៍​ទូទាំង​ប្រទេស ​នៅ​ពុំទាន់​ផ្ដោត​ខ្លាំ​ង​លើការ​ប្រកួត​​​​ប្រដាល់​​នារី​ឲ្យ​ផុល​ផុស​នៅ​ឡើយ។​ លោក​ពន្យល់​ថាប​ណ្ដា​ស្ថានីយ​ជួបការ​លំបាក​មួយ​ចំនួន​ ដោយសារ​អ្នក​ប្រដាល់​នា​រី​កម្ពុជា​មាន​តិច​តួច​នៅ​ឡើយ និ​ង ​ពុំ​​​ទាន់​​ទាក់​​ទាញ​ខ្លាំង​បើធៀប​ប្រដាល់​បុរស​ដែល​ពេញនិយ​មចាក់​ស្រែះ​ក្នុង​ស្រទាប់​អ្នក​និយម​ទស្សនា។

​ប៉ុន្តែ​អ្នក​ជំនាញផ្នែក​កម្មវិធី​ប្រដាល់​វ័យ​ក្មេង​ដដែលនេះ​ រំ​ពឹង​ថា​បណ្ដា​ស្ថានីយ​ ​ពិសេស ​PNN ​នឹង​អាច​រួម​ចំណែកកា​ន់​តែ​សកម្ម​ក្នុងកា​រ​គាំទ្រ​ប្រដាល់​នារី​។​


អ្នក​ប្រដាល់នា​រី ​បន្ថែម​ថា ក្នុ​ងនា​ម​ជា​កីឡាការនី​ជម្រើសជា​តិ​ប្រដាល់សកល​មួយរូប​ដែរ ​ខ្លួ​នច​ង់​ឃើញប្រដាល់​នារី​មាន​ប្រជាប្រិយ​ភាព ​និង ​សម្បូ​រ​​អ្នក​​ហាត់​​ជាង​​នេះ ដើម្បី​ផលិត​ធនធាន​ប្រដាល់នា​រី​ល្អ​ៗ​សម្រា​ប់​កម្ពុជា​៕

អត្ថបទ ៖ នៅ