KD Logo
+855 16 757 168     samnob@keiladaily.com

ប្រដាល់

ព្រឿង សុជាតិ​ ​​ចាំ​២​​ឆ្នាំ​​ទម្រាំ​​មាន​​​ឱកាស​ដណ្ដើម​​ខ្សែ​​ក្រវាត់​

09-01-2017 10:04 AM | 443

​អ្នក​​ប្រដាល់​​វ័យ​​ក្មេង​​​កំពុង​​ឡើង​​ទឹក​ដៃ​ ​​ព្រឿង សុជាតិ ​បង្ហើប​​ថា ​​ខ្លួន​​ប៉ង​​ជិត​​​​២​​ឆ្នាំ​​មក​​ហើយ ​ក្នុងកា​រ​ហក់​ប្រឡូក​ការ​ប្រកួត​ខ្សែក្រវាត់​ ទ​ម្រាំ​ក្រសោប​បាន​​​ឱកាស​​​​​ប្រជែង​​តំណែងជើង​ឯក​ ​ដែល​​ប្រជុំ​​ដោយ​​កំពូល​​កីឡាករ​​​ឆ្នើម​ៗ​​ខ្មែរ​ ​និង ​ថៃ ​លើរេ​ញ P​NN ​ដ៏​កក្រើក​​​មួយ​​នេះ​។

សិស្ស​គុន​ក្លិប​ក្រសួង​ការពារ​ជាតិ​​ ព្​រឿង សុជាតិ​ ៖​”​​ខ្ញុំ​​រង់​ចាំ​​តាំ​ង​​ពី​​ជិត​​២​​ឆ្នាំ​​ហើយ ​​អត់​​ដែល​​បាន​​វ៉ៃ​​​​ជុំ​​ខ្សែ​​ក្រវាត់​​ចឹង​​ទេ។​ ​​ទើប​​តែ​​បាន​​លើក​​ទី​​១​​ទេ ​ដែល​​បាន​​ប៉ុស្ដិ៍​​ PNN ​​គាត់​​បាន​​ផ្ដល់​ឱកាស​​ឲ្យ​​បាន​​វ៉ៃ​​​​វិល​ជុំ​​ខ្សែ​​ក្រវាត់​​​នេះ"​។

​កូន​​សិស្សអ​តីត​​ជើង​​ខ្លាំង​ ​​លោ​ក​ ​ធន់ សុភា​ ប​ន្ថែម​ជុំ​វិញ​ការ​ដាក់​ចិត្ត​លើបេ​សកកម្ម​នេះថា ​​នឹង​​​ពង្រឹ​ងស​មត្ថភាព​​ ​​​ដើម្បី​​ឈាន​ឲ្យ​​ដល់​​វគ្គ​​ផ្ដាច់ព្រ័ត​​ខ្សែ​​ក្រវាត់​​​រដូវកា​ល​ថ្មី​ ​​របស់​​​ PNN ​​នេះ ​​​​​ទោះ​​​ត្រូវ​​ឆ្លង​​កាត់​​អ្នក​​ប្រដាល់​​ជើង​​ខ្លាំង​​​ថៃ​​​ឆ្នើមៗ​ នៅ​​វគ្គ​​សន្សំ​​​​ពិន្ទុ​បែបណា​​ក្ដី​។ ​


ក្នុង​វគ្គ​​បើក​ឆាក​វិល​ជុំ​សន្សំ​ពិន្ទុ​នៅ​ថ្ងៃអាទិត្យ ទី​០៨ ខែ​មករា ​ព្រឿង សុជាតិ បាន​ចាញ់​អ្នក​ប្រដាល់​ជើង​ចាស់​ ភុន​សាវ៉ាត តាម​រយៈ​ការ​​បោះ​បង់​ចោល​ការ​ប្រកួត​ក្រោយ​ចប់​ទឹកទី៤ ដោយសារ​តែ​របួស​ដៃ​ធ្ងន់​ធ្ង​រ​ពេក​៕


ព្រឿង សុជាតិ (ក្រហម)

អត្ថបទ ៖ ពៅ