KD Logo
+855 16 757 168     samnob@keiladaily.com

ប្រដាល់

អ្នក​ប្រដាល់​វ័យ​ក្មេង​ ធន មករា បាក់​ឆ្អឹង​ជើង បាន​នាយកគោជល់​ឧបត្ថម្ភ

09-01-2017 10:35 AM | 868

​ដោយ​​ឃើញ​​ពី​ទុក្ខ​លំបាក​​ជុំ​វិញ​​បញ្ហា​​ជីវភាព​​​​​ ​ហើយ​​មាន​​របួស​​​បាក់​ឆ្អឹង​​ជើង​​​មិន​​បាន​​ឡើង​​ប្រដាល់​​ទៀត​​នោះ ​លោក​ ​មាន​ សំអុល ​នាយក​ភេសជ្ជៈ​គោជល់​បាន​​​​ឧបត្ថម្ភ​​ដល់​​​កីឡាករ​​វ័យ​​ក្មេង​​ ​ធន មករា ​កាល​​ពី​​ល្ងាច​​ថ្ងៃ​អាទិត្យ ​ក្នុង​កម្មវិធី​សមរភូមិអ្នក​ប្រយុទ្ធ​ភេសជ្ជៈគោ​ជល់​​នៃ​​ស្ថានីយទូ​រទស្សន៍ ​P​NN។​

ធន មករា បាន​រង​របួស​​បាក់​ឆ្អឹងជើង​ពី​ការប្រកួត​​​នៅស្ថានីយមួយ​កាល​ពី​ថ្ងៃអាទិត្យកន្លង​ទៅ ហើយ​ត្រូវ​​​អវត្តមាន​​ពី​សង្វៀន​ប្រមាណ​២​ខែ​ ដែល​ធ្វើ​ឲ្យ​រូប​គេ​ប្រឈម​នឹង​បញ្ហា​ក្នុងជីវភាព​គ្រួសារ​។

កីឡាករ​វ័យ​១៧​ឆ្នាំ​​ខាង​លើ​​បង្ហើប​ថា គេ​ពុំ​មាន​ការងារ​អ្វី​ផ្សេង​ធ្វើឡើយ​ក្រៅពី​អាជីព​ឈឺ​សាច់​ប្ដូរ​ដោយ​ញើស និង ឈាម​ស្រស់​មួយ​នេះ​ ខណៈ​ឪពុក​របស់​គេ មាន​ត្រឹម​ការងារ​ជា​ចៅក្រម និង អាជ្ញាកណ្ដាល ដែល​អា​ច​រក​បាន​ត្រឹម​ប្រាក់ឈ្នួល​បន្តិចបន្តួច​ក្នុង​មួយ​​សប្ដាហ៍ ដើម្បី​​ទ្រទ្រង់​ជីវភាព​​ប្រចាំថ្ងៃ​។

ប្រសិន​បើ​បងប្អូន​ចង់​ឧបត្ថម្ភ​ដល់​កីឡាករ ធន មករា លោកអ្នក​ទាក់ទង​តាម​​លេខ​ទូរសព្ទ​កីឡាករ ព្រឿង សុជាតិ​ បាន​​ ដោយសារតែ​រូប​គេ​ពុំ​មាន​ទូរសព្ទ​ប្រើ​ប្រាស់​ផ្ទាល់ខ្លួន​។ លោកអ្នក​អាចទាក់​ទង​តាម​លេខ 087210991 និង 0888516789៕

អត្ថបទ ៖ អភ័យវង្ស