KD Logo
+855 16 757 168     samnob@keiladaily.com

ប្រដាល់

ហាង​បុកល្ហុង សែន រ៉ាឌី នឹង​លេច​ចេញ​រូបរាង​ឆាប់ៗ

09-01-2017 10:56 AM | 10054

​អ្នក​​ប្រដាល់​សាច់​​ស​ខ្ចី​សម្ដី​ស្រទន់​ពោរពេញ​ដោយ​មន្ដ​ស្នេហ៍​ដូច​ខែ​ពេញ​វង់​ ​សែន រ៉ាឌី ​ប្រាប់​​ ​Keila Daily​ ​​​ថា ហាង​បុក​ល្ហុង​របស់​គេ​នឹង​លេច​​ចេញ​ជារូប​រាង​ឆាប់ៗ​នា​ពេល​ខាង​មុខ​ ខណៈ​បច្ចុប្បន្ន​រូបគេ​​​កំពុងតែ​ដុត​ដៃ​ដុត​ជើង​​​ស្វែង​រក​ទីតាំង​។

​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​៥៧​គីឡូក្រាម​នៃ​កម្មវិធីសមរភូមិ​អ្នក​ប្រយុទ្ធ​ PNN រដូវកាល​ទី១ បញ្ជាក់ថា រូប​គេ​ចេះ​ធ្វើ​បុក​ល្ហុង ​ជា​ពិសេស​ម្ហូប​បែប​ថៃ ​ដោ​យ​សារ​តែជា​អ្ន​ក​រស់​នៅ​ខេត្ត​កោះកុង​ដែល​ជាប់​នឹង​ទល់​ដែន​ថៃ ហើយ​ថា ដើម​ទុន​សម្រាប់​ការ​បើក​របររកស៊ីនេះ​​ បាន​មក​ពី​ខ្លួន​គេ​ផ្ទាល់ និង អ្នក​រាប់​អាន​គ្នា​មួយ​រូប​។

​សិស្ស​គុន​ក្លិប​អប្សរាគុន​ខ្មែរ​រៀបរាប់​បែប​នេះ ៖ "​ឆាប់ៗខាង​មុខ​នេះ​ហើយ​បង ឥឡូវ​កំពុង​តែ​រកទីតាំង តែ​មិនយូរ​ទេ​។ ខ្ញុំ​គម្រោង​បើក​យូរហើយ តែ​មិនទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់ ឥឡូវគិតថា អាច​ធ្វើ​បាន​ហើយ ព្រោះ​មាន​ដើម​ទុន​ខ្លួន​ឯង​ខ្លះ​ផង ចូលរួម​ជាមួយ​នឹង​បង​ម្នាក់ស្គាល់គ្នា​ផង​។ ខ្ញុំ​បើក​បុកល្ហុង​ហ្នឹង ដោយ​សារ​​តែ ចេះ​ធ្វើ​ ពេល​នៅ​កោះកុង​ ឧស្សាហ៍​ចេញចូល​ថៃ​ទៅ រៀន​ពី​គេ​ផង​ទៅ​"។

ជា​ចុង​ក្រោយ សែន រ៉ាឌី បាន​អំពាវ​នាវ​ដល់​​​​ពុក​ម៉ែ​បង​ប្អូន​​ទាំង​អស់​ចូលរួម​គាំទ្រ​ហាង​បុក​ល្ហុង​របស់​គេ​ឲ្យ​បាន​ច្រើន​កុះករ​ផងដែរ​៕

អត្ថបទ ៖ អភ័យវង្ស