KD Logo
+855 16 757 168     samnob@keiladaily.com

ប្រដាល់

ពេជ្រ ម្ទេសខ្មាំង​ ​ប៉ង​​បន្ត​​បំបាក់​​ជើង​ខ្លាំង​ថៃ​ ​ក្រោយ​​ចាយ​​១​​ទឹក​កន្លះ​​ផ្ដួល​​ ផេត​សិលា

10-01-2017 09:43 AM | 1703

​អ្នក​​លេង​​គុន​​ខ្មែរ​​ដ៏​មុត​​ស្រួច ​ពេជ្រ ម្ទេសខ្មាំង ​ប្ដេជ្ញា​នឹង​​បន្ត​​បំបាក់​​ជើង​​ខ្លាំង​​​ថៃ​​៣​​រូប​​ដែល​​នៅ​​សេសស​ល់ ​​សប្ដាហ៍​​បន្ត​​បន្ទាប់​​ទៀត ​ដើម្បី​​ឡើង​​​​វគ្គ​​ផ្ដាច់​​ព្រ័ត្រ​​ខ្សែ​ក្រវាត់​​​សមរភូមិ​​អ្នក​​ប្រយុទ្ធ​​ភេសជ្ជៈ​គោជល់​​ទម្ងន់​​​៥៧​​គីឡូ​ក្រាម​របស់ ​PNN ​​បន្ទាប់​​ពី​​ចាយ​​ត្រឹម​​១​​ទឹក​​​កន្លះ​ប៉ុណ្ណោះ ផ្ដួល​​អ្នក​​ប្រដាល់​​ថៃ ​ផេតសិលា ​យក​​៣​ពិន្ទុ​​​សប្ដាហ៍​​ដំបូង​​ ​កាល​​ថ្ងៃ​​អាទិត្យ​។

​អ្នក​​ប្រដាល់​​ទម្ង​ន់ស្រាល​​ជួរ​​មុខ​​​ពោរពេញ​ដោយ​ប្រជាប្រិយភា​ព​ពន្យល់​​ថា​​ស្ទើរ​​​ស្មាន​មិន​ដល់ដែ​ល​​អាច​​ផ្ដួល​​ ផេតសិលា ​យ៉ាង​លឿន ​ក្នុង​​ជំនួប​​ដ៏ជ​ក់​ចិត្ត​​​កាល​​ថ្ងៃ​​​​អាទិត្យ ​ និង​ រំពឹង​​ ​នៅតែ​​ធ្វើ​​បាន​​ល្អ​​ ​ពេល​​ប៉ះដៃ​គូ​៣​​នាក់​​ទៀត ក្នុង​​វគ្គ​​ដ៏​សំខាន់​​នេះ។​

សិស្ស​​គុន​​ក្លិប​​អារុណ​រះ​​កីឡា​ថ្លែង​​បែ​ប​​នេះ​​ ​៖ ​«​ខ្ញុំ​​មិន​​នឹក​​​ស្មាន​​ថា​​ខ្ញុំ​​ធ្វើ​​បាន​​ល្អ​​ ​លឿន​​ចឹងទេ​។ ​គាត់​​ជា​​កីឡាករ​​ថៃ​​ដ៏​​ល្អ​ម្នាក់​ ​ខ្ញុំ​​មិន​​នឹក​​ស្មាន​​ថា​​អាច​​ផ្ដួល​​​គាត់​​បាន​​រហ័ស​​ដល់​​ថ្នាក់​​នេះទេ​។ ​វា​​​ផ្ទុយ​​​ពី​​​អ្វី​​ដែល​​​​ខ្ញុំ​​​រំពឹង​​ ខ្ញុំមិ​នគិ​តថា​អាច​ផ្ដួលគា​ត់លឿ​នចឹ​ងទេ។​ ខ្ញុំ​សង្ឃឹម​ថា​នឹង​​អាច​​ធ្វើ​​បាន​​ល្អ​ទៀត ហើ​យ​ខ្ញុំ​​​នឹង​​បង្កើន​​ការ​ហ្វឹក​ហាត់​ខ្ញុំ​»។​

​​ឆាក​​ប្រយុទ្ធ​​ស្វែង​​រក​​៣​ពិន្ទុ​​ដំបូង​​កាល​​ថ្ងៃអា​ទិត្យ ​ពេជ្រ ម្ទេសខ្មាំង បើក​​ការ​​ទាត់​​សន្ធាប់​​ជើង​​ក្រោម ​និង ​​ម៉ាត់​​លឿនៗ​​ទៅ​លើ ផេ​ត សិលា​ ​តាំង​ពី​ដើមកា​រ​​ប្រកួត​​ ​រហូត​​ធ្វើ​​ឲ្យ​អ្នក​​ប្រដាល់​​ថៃ ​ដួល​​រាប់ដល់​៨​​នៅ​​ចុង​​ទឹក​​១​។ ​ផេត​សិលា​ ​ដែល​កម្រ​​មាន​ឱកាស​​បក​​សង​​ស្នៀត​មាន​​ប្រសិទ្ធភាព​ណា​សោះនោះ​ នៅតែ​រ​ង​​ការ​​​កំរាម​កំហែង​ពី​​ ​ការម៉ា​ត់​​ច្បាស់ៗ​ និង​ ​ទម្ង​ន់​ជើង​​ទាត់​​កញ្ឆក់​ពេញៗ​ទំ​ហឹង ​មុនពេ​ល​​ដែល ​ពេជ្រ ម្ទេសខ្មាំង​ ​បាន​​បំបែក​​សម្រែក​ហ៊ោរ​កងរំពង​​ដល់​​អ្នក​​គាំទ្រ ​ដោយការ​​មាត់​ ​និង ​ថែម​​កែង​ឆ្វេង ​ឲ្យ​​​ជើង​​ខ្លាំង​​ថៃ ផេត​​សិលា សន្លប់​​នៅពា​ក់កណ្ដាលទឹ​ក​ទី២​។​

 ​ម្ទេសខ្មាំង ​ត្រូវ​​ត្រៀមប្រឈម​មុខក្នុង​​វគ្គ​​សន្សំ​ពិន្ទុ​​នេះ ​​ត​ទល់​​ជើង​​ខ្លាំង​ថៃ​​៣​រូប​ទៀត រួម​មាន ​កាំឡៃយោគ​, ​​ផេតងិនថង ​និង ​ភូនសាវ៉ាត​។

​ដោយឡែក​​នៅ​ថ្ងៃ​​អាទិត្យ ​សប្ដាហ៍នេះ នឹង​​ដល់​ភារៈ ​ម៉ន សាម៉េត​ រួម​​នឹង​ ​យុគ យក្សផ្លែ ​ចេញ​តស៊ូ​​នឹង​​ជើង​​ខ្លាំង​​ថៃ​​រៀង​​ៗ​​ខ្លួន ​​ក្នុង​​វគ្គ​​សន្សំ​ពិន្ទុ​​ខ្សែក្រវាត់​​ទម្ងន់​​​​ស្រាល​​ដ៏​កក្រើក​​របស់ ​PNN ​ចាប់​​ពី​​ម៉ោង​​៥​​ល្ងាច​​តទៅ៕​

អត្ថបទ ៖ ផាន់ណា