KD Logo
+855 16 757 168     samnob@keiladaily.com

ប្រដាល់

​អ្នក​​ប្រដាល់​​សកល ​បារម្ភ​ពីកា​រ​ខ្សត់​ទៅៗ​ នៃ​ការ​ប្រកួត​​តាម​​រេញ​

11-01-2017 09:16 AM | 594

អ្នក​​ប្រដាល់​​សកល​​ជម្រើស​ជាតិ​​​កម្ពុជា ​ស្រម៉ៃ សួន ​លើក​​ឡើង​​ថា ​ប្រដាល់​​សកល​​កំពុង​​ជួប​​កង្វះ​​ប្រជាប្រិយ​ភាព​​ជា​​ខ្លាំង​​នៅ​​តាម​​រេញ ​បើ​​ធៀប​​ប្រដាល់​​បុរាណ​​។​ កីឡាករ​​ដែល​​ប្រឡូក​​​​ប្រដាល់​​សកល​ច្រើន​​ឆ្នាំ​​មក​​ហើយ​​​បន្ថែម​​ថា ​ប្រសិន​​បើ​​​មាន​​​ការ​​យក​​ចិត្ត​​ទុក​​ដាក់​​​បង្កើត​​ការ​ប្រកួត​​បាន​​ច្រើន​ នោះ​​ប្រដាល់​​សកល​​កម្ពុជា ​នឹង​​មាន​​ស្ថានភាព​​ប្រសើរ​​ជាង​​នេះ​​។


ស្រម៉ៃ សួន

កីឡាករ​​ជម្រើសជា​តិ​​ប្រដាល់​​សកល​​ថ្លែង​​បែប​​នេះ ​៖ ​«​បាទ​ខ្ញុំ​មាន​ក្ដី​បារម្ភ​បង ​សកល​អាជីព​ឥឡូវ​ភាគ​ច្រើន​ គេមិ​ន​សូវ​ចាប់​អារម្មណ៍ទេ។​ ​បើសិន​​ជា​​អាច​​​ចង់​ឲ្យសហព័ន្ធ​​​ក៏​ដូច​ជាអ្នករៀ​ប​​ចំ​កម្មវិធី​​ទូរទស្សន៍​​ជួយយ​ក​ចិត្ត​ទុកដា​ក់​ផង ​ហើយ​បើ​សិន​ជា​អាច​បង្កើត​ពាន ​ឬ​ខ្សែក្រវាត់ ​រឹត​តែល្អ​​។ ​ល្អ​បែប​ថា​​យើង​បាន​ឡើង​រេញ​ញឹក​​ ចឹង​យើង​អាច​ទទួលបា​នបទពិសោធ​​ច្រើន ​ដើម្បី​​ត្រៀម​​​ប្រកួត​ជាមួយកី​ឡាករនៅក្រៅ​ប្រទេស​​»។​


ចំណែក ​លោក ​ម៉ិល កាដូ ​អគ្គ​លេខាធិការ​​សហព័ន្ធ​​កីឡា​​ប្រដាល់​​កម្ពុជា ​ដែល​​គ្រប់គ្រង់​​ទាំង​​ក្បាច់​បុរាណ ​និង ​សាកល ​ថ្លែង​​ថា​​ចំនួន​​អ្នក​​ប្រដាល់​​សកល​​ មាន​​​តិច​​​បើ​​ធៀប​​នឹង​​ ប្រដាល់​​បុរាណ​​ខ្មែរ​​ដែល​​មា​ន​ចំនួន​​រាប់​​ពាន់​​នាក់​។ ​លោក​​ទទួល​​ស្គាល់​​ថា ​ប្រដាល់​​សកល​​ស្ង​ប់​ស្ងាត់​​ស្ទើរ​​ទាំ​ង​​ស្រុង​​ តាម​​សង្វៀន​​ទូរទស្សន៍​ ​ត្បិត​​បណ្ដា S​ponsor ​ចាប់​​អារម្មណ៍​​តែ​​ការ​​បង្កើត​​កម្មវិធី​​​ប្រដាល់​បុរាណ ​ដែល​​មាន​​ប្រជាប្រិយភាព​​ស្រាប់​។

​លោក​​បន្ថែម​​ថា ​កង្វះ​ប្រជាប្រិយភា​ព​​ បាន​​រាំង​ស្ទះ​​ដល់​​ការ​​អភិវឌ្ឍ ​បើ​​ទោះជា​​ប្រដាល់​​សាកល ជា​​​វិញ្ញាសា​​ស៊ីហ្គេម​​ដែល​​កម្ពុជា​​តែង​​ចូល​រួម​។ លោកថា​​​ប្រដាល់​សកល ​​សព្វ​ថ្ងៃពឹ​ង​​ផ្អែក​​ទាំង​​ស្រុង​​លើ​​កម្មវិធី​ហ្វឹក​ហាត់​​ប៉ុណ្ណោះ​ ​ពិ​សេស​​ក្រុម​​ជម្រើស​ជាតិ ​ត្បិត​​ពុំ​មាន​​ការ​​រៀប​ចំ​​ប្រកួត​​តាម​​​រេញ​​ទូរទស្សន៍​។ 


លោក ម៉ិល កាដូ (កណ្ដាល)

​លោក ​ម៉ិល កាដូ ​ថ្លែង​​ទៀត​ថា​​កន្ល​ង​​ៗ​​មក​ មាន​​ការ​​ប្រកួត​​សកល​​​ ​តាមប៉ុស្តិ៍​មាន​សកម្មភាព​​តិច​តួច​ដែរ ហើ​យ​​រំពឹង​ថា​​សហព័ន្ធ​​អាច​​នឹង​​ចរចា​​ស្នើ​​ឲ្យ ​បណ្ដារេញ ចូល​​​រួ​​មបញ្ចូល​​ប្រដាល់​​សកល​មួយ​​គូៗ​​​ក្នុង​​កម្មវិ​ធី​ប្រដាល់​​បុរាណ​ដើម្បី​​អភិវឌ្ឍ​​វិញ្ញា​សា​នេះ ​ខណៈ​បច្ចុប្បន្ន​​លោក​​ថា​​ ​អ្នក​​ប្រដាល់ដែ​ល​​អា​ច​​ប្រកួត​​ផ្នែក​​​សកល​បាន​​ មា​ន​​ស​រុប​ជាង​​១៨០​​នាក់​។

អត្ថបទ ៖ នៅ