KD Logo
+855 16 757 168 / +855 11 977 123     samnob@keiladaily.com

ប្រដាល់

ម្ចាស់​មេដាយ​សំរឹទ្ធស៊ីហ្គេម សុខ ទូ ប៉ះថៃ នៅ​ PNN អាទិត្យ នេះ

07-10-2017 12:23 PM | 898

ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម សុខ ទូ នឹង​ឡើងតតាំង​អ្នក​ប្រដាល់​ថៃ មង្ឃុនឆ័យ លើ​សង្វៀន​សមរភូមិ​អ្នក​ប្រយុទ្ធភេសជ្ជៈ​គោជល់​នៃ​ស្ថានីយ​ទូរទស្សន៍ PNN នៅ​ថ្ងៃអាទិត្យ ទី​០៨ ខែតុលា នេះ។

ជាមួយ​គ្នានេះដែរ ជើងខ្លាំង​កំពុងឡើង​កូដ ខាំ ខ្លានាង ក៏​ត្រូវស្វាគមន៍អ្នក​លេងគុនថៃវ័យ​ក្មេង យ៉តធ្នូ ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម។

ក្រៅពី​គូ​អន្តរជាតិកម្ពុជា ប៉ះ អ្នក​លេងគុនខ្មែរ៤រូបត្រូវប្រជែងគ្នាយក​ជើងឯក​ម៉ារ៉ាតុនប្រចាំ​ខែ​តុលា ក្នុងប្រភេទ​ទម្ងន់៥៤គីឡូក្រាម។

គួរបញ្ជាក់ថា កម្មវិធីសមរភូមិ​អ្នកប្រយុទ្ធភេសជ្ជៈគោជល់​នៃស្ថានីយទូរទស្សន៍ PNN សង្វៀនផ្ទាល់ចេញពីសង្វៀនព្រែកព្នៅ រៀងរាល់ថ្ងៃអាទិត្យ ចាប់ពី​ម៉ោង​៥​ល្ងាច​តទៅ៕

អត្ថបទ ៖ អភ័យវង្ស