KD Logo
+855 16 757 168 / +855 11 977 123     samnob@keiladaily.com

ប្រដាល់

ឡុង សុវណ្ណឌឿន បុក​ហាត់​ទាំង​ថ្ងៃទាំង​យប់ ត្រៀម​ខ្សែ​ក្រវាត់​គោជល់ CNC

09-10-2017 08:37 AM | 1878

អ្នក​លេងគុនខ្មែរជួរមុខ ឡុង សុវណ្ណឌឿន បាន​ប្រឹងប្រែង​ហ្វឹកហាត់យ៉ាងខ្លាំង​ក្លា​ដើម្បី​ត្រៀម​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់​កំពូល​អ្នក​ប្រដាល់​ជើងឯក​គោជល់​ប៉ុស្ដិ៍ CNC ដែលរូប​គេ​ត្រូវប៉ះ​គូ​ប្រជែង​ចាស់ គឺ​កីឡាករ​ថៃ​ អូប៉ ឬ ថាវអ៊ូឡាន នៅល្ងាច​ថ្ងៃសៅរ៍ សប្ដាហ៍នេះ។

ការប្រកួតដ៏តានតឹង​ក្នុងប្រភេទ​ទម្ងន់៦៩​គីឡូក្រាម ប្រមូលផ្ដុំសុទ្ធតែ​ជើងខ្លាំងទាំង​កម្ពុជា និង ថៃ ហេតុដូចនេះហើយបានជា​សិស្សគុន​ក្លិបសាលវ័ន្ដ​គុនខ្មែរ​ មិន​អល់​អែក​ក្នុង​ការ​ចំណាយពេល​សម្រួច​បច្ចេកទេស​ មិនថាថ្ងៃ ឬ យប់​។

នេះ​ជា​ការប្រជែង​ឆ្ពោះទៅ​ក្រសោប​យក​ខ្សែ​ក្រវាត់គោជល់​ជាលើក​ទី២​សម្រាប់​អ្នកស្នងគុនខ្មែរ​មាន​ប្រភពពីខេត្តកណ្ដាល​​ខាងលើ​ ចាប់តាំងពីឆ្នាំ២០១៦​ ដែល​កាលណោះ​រូប​គេ​បាន​គ្រង​ជើងឯក​ប្រចាំ​កម្មវិធីសមរភូមិអ្នកប្រយុទ្ធ PNN តាមរយៈជ័យជម្នះលើ​មិត្តរួមជាតិ ពេជ្រ សីហា។

ក្រៅពី​អូប៉ ដែល​ត្រូវពើបប្រទះគ្នាសប្ដាហ៍នេះ ឡុង សុវណ្ណឌឿន ត្រូវមានភារៈ​តតាំង​កំពូល​អ្នក​ប្រដាល់ថៃ​៣រូបផ្សេងទៀត គឺ ហ្វាមុំាងកន, ណាត់ថៈកៀត, និង ណាំខៈបួន៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ MSR, Sport Zone