KD Logo
+855 16 757 168     samnob@keiladaily.com

ប្រដាល់

PNN ផ្ដល់​ឱកាស​ដល់​​ព្រំ សំណាង ក្រោយ​ខ្សត់​សង្វៀន​ស្ទើរ​ដាច់​បាយ​

10-10-2017 09:51 AM | 2434

ស្ថានីយទូរទស្សន៍ PNN បាន​ផ្ដល់​​ការ​ប្រកួតដល់​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​ ព្រំ​ សំណាង នៅ​ដើម​ខែវិច្ឆិកា ខាងមុខ ក្រោយ​លេចឮ​ពាក្យត្អូញត្អែរ​ពីការ​ខ្សត់​សង្វៀន​ច្រើន​ខែ​មកហើយ​នោះ។

កីឡាករមាន​ប្រភពពី​ខេត្ត​កំពង់ស្ពឺ បាន​បង្ហោះសារ​លើ​ទំព័រ Facebook ផ្ទាល់ខ្លួនថា រូប​គេ​មិន​បានប្រកួតសោះ​មួយរយៈ​ធំ​ចុងក្រោយនេះ ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព ដ្បិត​ប្រដាល់​គឺ​ជា​ឆ្នាំង​បាយ​ដ៏​សំខាន់សម្រាប់គ្រួសារ​។

គួរដឹងដែរថា ព្រំ សំណាង ជា​សិស្សគុន​ក្លិបក្លិបទ័ព​ពិសេស​ឆ័ត្រយោង៩១១​ រួម​គ្រូ​ជាមួយនឹង​ជើងខ្លាំង អ៊ុង វីរៈ និង បងប្អូន​ត្រកូល ឡៅ។

អ្នក​ស្នងគុនខ្មែរ​ក្នុងប្រភេទ​ទម្ងន់៧៥គីឡូក្រាម​រូបនេះ​ក៏ជា​បេក្ខជន​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់នៅ​សង្វៀនសមរភូមិអ្នកប្រយុទ្ធ​ភេសជ្ជៈ​គោជល់​របស់ PNN អំឡុង​ចុង​​ឆ្នាំ​២០១៦ ផងដែរ ដែលពេលនោះ អ៊ុង វីរៈ ជា​ម្ចាស់​ជើងឯក៕

អត្ថបទ ​៖ អភ័យវង្ស