KD Logo
+855 16 757 168     samnob@keiladaily.com

ប្រដាល់

បន្ទាយ​មាន​ជ័យ​ រៀបចំ​​ប្រកួត​គុន​ខ្មែរ​ដណ្ដើម​ពាន​ទម្ងន់​៣០​គីឡូក្រាម​

12-10-2017 10:04 AM | 2089

ដើម្បីចូលរួម​​ចំណែក​អភិវឌ្ឍ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ ខេត្តបន្ទាយ​មានជ័យ​ បាន​រៀបចំ​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​សម្រាប់​អ្នកស្នង​ក្បាច់គុនវ័យក្មេង​ទម្ងន់​៣០​​គីឡូក្រាម។

ព្រឹត្តិការណ៍នេះ​នឹងចាប់ផ្ដើម​ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដល់​ថ្ងៃទី០៧ ខែ​មករា ឆ្នាំ២០១៨។

ការដាក់​ពាក្យចូលរួម​មាន​សុពលភាព​មុនថ្ងៃទី២៥ ខែតុលា ហើយ​បើ​តាម​ការ​ផ្ដល់​ដំណឹងនេះ គណៈកម្មការរៀបចំ​ក៏បានអំពាវដល់សប្បុរសជនចូលរួម​ចំណែក​ឧបត្ថម្ភ​ជា​ថវិកា និង សម្ភារៈ​ខ្លះៗផងដែរ៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ ខេត្តបន្ទាយមានជ័យ