KD Logo
+855 16 757 168     samnob@keiladaily.com

NOCC & MoEYS

គណៈ​កម្មាធិការ​ស្ត្រី និងកីឡា បង្កើត​ធនធាន​អាជ្ញា​កណ្តាល​កូនឃ្លី​លើ​តុស្ត្រី​លើក​ដំបូង​

24-11-2016 12:25 PM | 279

គណៈកម្មាធិការស្ត្រី និងកីឡា អមគណៈកម្មាធិជាតិអូឡាពិកកម្ពុជាNOCC និងសហព័ន្ធ កីឡា វាយកូនឃ្លីលើតុកកម្ពុជា សហការជាមួយគណៈកម្មាការ អាជ្ញាកណ្តាល កីឡាកូនឃ្លីលើតុអន្តរជាតិ រៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ស្តី្រលើកទី១ ដើម្បី ត្រៀមបង្កើន ធនធានកម្រិ ស្តង់ដារត្រៀមស៊ីហ្គេម ២០២៣។

អនុប្រធាន គណៈកម្មាធិស្ត្រី និងកីឡា កញ្ញា តៃ លីដា ថ្លែងនាទីស្នាក់ការNOCC កាល ថ្ងៃទី ២២ វិច្ឆិកា ថា  វគ្គបណ្តុះបណ្តាល លើកទី១ នេះ ផ្តោតសំខាន់ លើយុទ្ធសាស្ត្រកាត់ក្តីជាអន្តរជាតិ   របៀបរៀបចំទីលានកម្រិតស្តង់ដារ និងផែនការរៀបចំ សហព័ន្ធឱ្យឆ្ពោះទៅមុខ។

"វគ្គបណ្តុះបណ្តលនេះគឺ ផ្តោតសំខាន់ឱ្យស្ត្រីចេះ រៀបំទីលានប្រកួតស្តង់ដារ និង ចេះជំនាញកាត់ក្តីអន្តរជាតិ ក្នុងព្រឹត្តិការធំៗ។ មួយវិញទៀត វគ្គនេះ គឹ យើងចង់ ស្ត្រីទាំងអស់ ចេះរៀបចំ ផែនការ អោយសហព័ន្ធ ដើរ ទៅ មុខ ដើម្បីខ្លួន ធ្វើ ជាម្ចាស់ ផ្ទះ ឆ្នាំ​២០២៣។

អនុប្រធានរូបនេះបញ្ជាក់ទៀតថា កន្លងមកសហព័ន្ធកីឡា វាយកូនឃ្លី លើតុកម្ពុជា ក៏ដូចជា សហព័ន្ធដទៃ ពុំសូវ ផ្តោតសំខាន់លើការបណ្តុះបណ្តាលចំណេះដឹងអាជ្ញាកណ្តាលទេ ដូច្នេះវគ្គបណ្តុះបណ្តាលនេះ អាចកត្តាជម្រុញបន្ថែមទៀត ដល់សហព័ន្ធ​កីឡា ដទៃ ងាកមកចាប់អារម្មណ៏ លើការបំពាក់បំប៉ន់ ចំណេះដឹងស្ត្រី ផ្សារភ្ជាប់ទៅនឹង កីឡា ដើម្បីឆ្ពោះទៅ ឆ្នាំ ២០២៣ ទាំងអស់គ្នា។

វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាលវាយកូនឃ្លីលើតុស្ត្រី លើកទី១ ដែលចាប់ផ្តើមពី ថ្ងៃទី២២ ដល់ទី ២៧ ខែ វិច្ឆិកានេះមានសិក្ខាកាមចូលរួមចំនួន២៥រូប ដោយបានការឧទ្ទេស មកពីហុងកុង៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN
អត្ថបទ និងរូបភាព៖ ងិន មករា