KD Logo
+855 16 757 168     samnob@keiladaily.com

NOCC & MoEYS

កីឡាករ​សូហ្វ​តេន្នីស ឯក ចំរើន វិល​ចូល​ទី​លាន​វិញ ក្រោយ​ព្យាបាល​ជំងឺ​ជាង​២​​ខែ​

26-11-2016 12:27 PM | 343

អតីត​ជើងឯក​រង​សូហ្វតេន្នីសថ្នាក់ជាតិ​ឆ្នាំ​២០១៦ កីឡាករ ឯក ចំរើន សម្រេចចិត្តចូលទីលាន​ហ្វឹកហាត់ជាថ្មីហើយ នៅព្រឹកថ្ងៃទី​២៣ វិច្ឆិកា បន្ទាប់ពី សម្រាក​អស់រយៈពេល​ជាង២​ខែ ព្យាបាល​ជំងឺ​គ្រុនឈាម​ និង​ពោះវៀន​ធ្ងន់ធ្ងរ។​

ថ្លែងនៅក្លិបកីឡា​វីអាយភី  នាឱកាស​ចូលហ្វឹកហាត់ជាថ្មី អតីតម្ចាស់មេដាយប្រាក់ និងសំរឹទ្ធ World Tour 2015 លើកឡើងថា ថ្វីបើសុខភាព​ពុំ​ទាន់​ សះស្បើយ​១០០ភាគរយក្តី តែរូបគេត្រូវ​​តែ​ចាប់​ផ្ដើម​​ហ្វឹកហាត់ ដើម្បី​​ត្រៀម​ខ្លួន​ឲ្យ​ទាន់​ពេល​ សម្រាប់​ចូលរួម​ព្រឹត្តិការណ៍  Thai Open 2017 នាអំឡុង​ខែ​មិនា​ខាងមុខ។​

"កីឡាករ​សូហ្វតេន្នីស​ជម្រើសជាតិ​កម្ពុជា​៖​ «បញ្ហាសុខភាពរបស់ខ្ញុំ មកទល់ពេលនេះ គឺមានភាពប្រសើរជាងមុនខ្លះហើយ តែមិនទាន់១០​ភាគរយទេ។ ខ្ញុំចូលមកហ្វឹកហាត់ជាមួយមិត្តរួមក្រុមលើកនេះ គឺ​ដើម្បីត្រៀម​ទៅចូលរួម​ប្រកួតកីឡាសូហ្វតេន្នីស Thai Open នៅបាងកកប្រទេសថៃ។ ខ្ញុំគិតថា ការប្រកួត​នៅខែមិនា ឆ្នាំ​២០១៧ វា​មានរយៈពេល​យូរដែរ​ ដូច្នេះ​ខ្ញុំរំពឹងថា សុខភាពខ្ញុំ​នឹងបានល្អប្រសើរ។ ការហ្វឹកហាត់ត្រៀមនៅពេលនេះ ខ្ញុំសន្យថា នឹងធ្វើ​ឲ្យ​ក្រុមរបស់ខ្ញុំ​បានលទ្ធផលល្អ​​ដូ​ចកាលមុនៗ»។

យ៉ាង​ណា​ក្ដី​ កីឡាករវ័យ​២៥ឆ្នាំរូបនេះ​បញ្ជាក់ថា គ្រូពេទ្យណែនាំឲ្យ​​រូបគេ ហ្វឹកហាត់តាមសមត្ថភាព​ ពោល​ពុំ​ប្រើ​កម្លាំង​ទាំងអស់​ពេក​ឡើយ​ រក​ចាំ​​សុខភាព​​វិល​មក​រក​ភា​ព​ប្រក្រតីឡើងវិញ។​

«លោកគ្រូពេទ្យដែលព្យាបាលខ្ញុំ គាត់បានផ្តាំដែរ​ថា ត្រូវឱ្យខ្ញុំ​កុំបង្ខំក្នុងការហ្វឹកហាត់ និយាយទៅ​គាត់​ឱ្យខ្ញុំ​ហ្វឹកហាត់​សន្សឹមៗ​សិន តាមសម្រួលតិចៗសិន ទោះបីជំងឺ​ទាំងនេះលែង​ជា​ការ​បារម្ភ​ក្ដី»។​

គួររំលឹកថា កីឡាករឆ្នើម ឯក ចំរើន  ត្រូវបាន​បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ​កាល់ម៉ែត​ កាលពីថ្ងៃទី​០៤ ខែ​កញ្ញា ដោយ​ជំងឺគ្រុនឈាម និង​​ពោះវៀន​ធ្ងន់​ធ្ងរ​ ដែល​ធ្វើ​ឲ្យ​គេ​បាត់បង់ឱកាសទៅចួលរួម​ព្រឹត្តិការណ៍​សូហ្វតេន្នីស ជើងឯកអាស៊ី នៅជប៉ុន ដែលទើប​បញ្ចប់កាល​សប្តាហ៍មុន៕​

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN
អត្ថបទ និងរូបភាព៖ ងិន មករា