KD Logo
+855 16 757 168     samnob@keiladaily.com

NOCC & MoEYS

Successful ទម្លាក់ជើងឯកចាស់ Never Care គ្រងជើងឯក E-Sport ថ្នាក់ជាតិ២០១៦

29-11-2016 11:52 AM | 440

ក្រុម​កីឡា​អេឡិចត្រូនិក​ Successful បាន​យក​ឈ្នះ​ដោយ​លទ្ធផល​ ៧-៤ លើ​ជើង​ឯក​ឆ្នាំ​២០១៥​ Never Care ដើម្បី​គ្រង​តំណែង​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៦​ ក្នុង​​វិញ្ញាសា​ AK2 ក៏​ដូច​ជា​ដណ្ដើម​បាន​កៅអី​ទៅ​ប្រកួត​ជើងឯក​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ នៅ​ម៉ាឡេស៊ី​ នា​ដើម​ឆ្នាំ​២០១៧​ខាង​មុខ។​

មុន​ក្លាយ​ជា​ជើង​ឯក​ Successfull បាន​យក​ឈ្នះ​ WhyNotKill, Never Care, និង​ King_Over បន្តបន្ទាប់​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូល​ B ហើយ​បាន​បន្ត​យក​ឈ្នះ​ជើង​ឯ​ក​​រង​២០១៥​ Five Military នៅ​វគ្គ​១ភាគ​៤​ផ្ដាច់ព្រ័ត្រ។​

Successful នៅ​តែ​រក​ឃើញ​ជ័យជម្នះ​ដូច​ឈ្មោះ​របស់​ខ្លួន​ ដោយ​ទម្លាក់​ WillShowYou ក្នុង​លទ្ធផល​ ៥-៣​ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ដើម្បី​ទៅ​ប៉ះ​ក្រុម​រួម​ពូល​ Ne​verCare ដែល​បាន​បំបាក់​ជើងឯក​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​២០១៥​ Secret ដោយ​លទ្ធផល​ ៥-១។​

នៅ​មុខ​អ្នក​គាំទ្រ​ប្រមាណ​២០០​នាក់​ Successful បាន​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ ដោយ​បង្ក​ក្ដី​ខក​ចិត្ត​ឲ្យ​ក្រុម​ការពារតំណែង​ជើង​ឯក​ NeverCare ស្គាល់​បរាជ័យ​ជា​ថ្មី​ ក្នុង​លទ្ធផល​ ៧-៤​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​ បែប​ណា​ក្ដី​ ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ដឹក​ដៃ​គ្នាតំណាង​កម្ពុជា​ ​ទៅ​កាន់​ព្រឹត្តិការណ៍​ជើងឯក​កីឡា​អេឡិចត្រូនិក​អន្ត​រជាតិ​២​០១​៦​​ ​នា​ខែ​មករា​ ឆ្នាំ​២០១៧។​

ជា​មួយ​គ្នា​នេះ​ដែរ​ ក្រុម​កីឡា​អេឡិចត្រូនិក​ IQ យក​ឈ្នះ​ XP ២-០​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដើម្បី​គ្រង​ជើង​ឯក​ជាតិ​ឆ្នាំ​២០១៦​ លើ​វិញ្ញាសា​ Dota 2 ៕​

អត្ថបទ ៖​ ចៅ ប្រុស