KD Logo
+855 16 757 168     samnob@keiladaily.com

NOCC & MoEYS

ក្រុមបាល់បោះ Cam-ED មោទនភាពតំណាងកម្ពុជា ទោះចាញ់ អូស្ត្រាលី

30-11-2016 12:03 PM | 149

តំណាង​ក្រុម​បាល់​បោះនារី Cam-ED អ្នក​ស្រី សំ សុគន្ធារី ​បាន​លើកឡើង​ថា ​​​ថ្វីបើ​​ចាញ់​​​ក្រុម​បាល់បោះ​នារីក្លិប Wah Chin Sports Club ​ម​ក​ពី​​ប្រទេស​អូស្ត្រាលី កាល​ពី​ល្ងាច​ម្សិល​មិញ​ក្ដី​​​ ​ប៉ុន្តែ​អ្នក​ស្រី​ថា ជា​​មោទនភាព​​ ដែល​​​ក្រុម​បាល់បោះ​នារី​ Cam-ED ​​​​ត្រូវបាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា ជ្រើសរើសតំណាងឲ្យកម្ពុជា សម្រាប់​ប្រកួត​មិត្តភាព​អន្តរជាតិ​មួយ​​​នេះ​។ នៅ​​វិមាន​កីឡា​នៃ​ពហុកីឡដ្ឋាន​ជាតិ ​ ​កាលល្ងាច​ថ្ងៃ​ទី​២៨ វិច្ឆិកា អ្នក​គ្រប់គ្រងទូទៅ ​រូប​នេះ ​​ប្រាប់​ឲ្យ​ដឹង​​យ៉ាង​ដូច្នេះ៖

“​ចំពោះ​គោល​ចំណង​នៃ​ការរៀបចំ​កម្មវី​ធី​​ប្រកួត​នៅ​ថ្ងៃ​នេះ យើង​​មាន​គោល​បំណង​មួយ​ដើម្បី​​ឲ្យ​មាន​ជា​ការ​ប្រកួត​មួយ​ជា​លក្ខណៈ​​មិត្តភាព​រវាង​ប្រទេស​ កម្ពុជា​និង​ ​អូស្ត្រាលី។​ ​​ចំពោះ​ការ​ប្រកួត​ថ្ងៃ​នេះ គឺ​ជាមោទនភាព​មួយ​របស់​​ខាង​វិទ្យាស្ថាន Cam-ED ​ដែល​យើង​បាន​បញ្ជូន​នស្សិត​​ឲ្យ​ចូល​រួម​ប្រកួត ​តំណាង​ឲ្យ​ប្រទេស​ កម្ពុជា ជា​មួយ​ប្រទេស​អូស្ត្រាលី ក្នុង​លទ្ធផល​មួយ​ដែល​យើង​ទទួល​យក​បាន​។ ​ហើយ​មួយ​ទៀត​គឺ​​ ​នេះជាង​១០​ឆ្នាំហើយ ដែល​ប្រទេសក​ម្ពុជា ទើបបាន​បញ្ជូន​​នស្សិត​នាទី​ផ្នែក​ខាង​កីឡា​បាល់បោះ​នេះ ​ដើម្បី​ចូល​ការ​ប្រកួត​”។

អ្នក​ស្រី​ជឿជាក់​ថា កីឡា​ការិនី​របស់​ខ្លួន​​​នឹង​​ទទួលបាន​បទពិសោធ​ន៍​ថ្មីៗ​ ​​ដើម្បី​​​អភិវឌ្ឍ​ន៍ស​ម​ត្ថ​ភាព​ឲ្យ​កាន់តែ​​ប្រសើរ​ជាងមុន តាម​រយៈ​ការ​ប្រកួត​មិត្តភាព​នេះ​។ លើសពីនេះអ្នកស្រីចាត់ទុក ជំនួប​នេះ​​​ជា​ការ​​​ផ្សារភ្ជាប់​ចំណង​មិត្តភាព ​វិស័យកីឡា​បាល់បោះ​ រវាង​កម្ពុជា​ និង ​អូស្ត្រាលី ផង​ដែរ។

គួររំលឹកថា ​ ក្រុម​បាល់បោះ​​នារី របស់​ Cam-ED ដែលជា​ក្រុម​ជើងឯក​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ទូទាំងប្រទេស​ ប្រចាំឆ្នាំ​២០១៦ផង​នោះ ​បាន​ប្រកួត​​ចាញ់​ក្រុម​បាល់បោះ​នារី ​​មក​ពី​​​ក្លិប Wah Chin Sports Club ​របស់​​អូស្ត្រាលី ដោយលទ្ធផល ២៩-៥៤ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ កាលថ្ងៃ​ទី​២៨​វិច្ឆិកា។ ដោយឡែក​​​​ក្រុម​​បាល់បោះផ្នេកបុរស​ក្របខ័ណ្ឌ​កំពូល​កម្ពុជា​ ​បាន​​យកឈ្នះ​​អូស្ត្រាលីវិញ​ ក្នុង​លទ្ធផល​ ៧១-៦៥ ​ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ នៅថ្ងៃ​ជាមួយ​គ្នា​នោះដែរ​៕​​​

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN
អត្ថបទ៖ នូ ពៅ និង​រូបភាព៖ រ៉េត ស្ដាលីន