KD Logo
+855 16 757 168     samnob@keiladaily.com

NOCC & MoEYS

សម្ដេច​តេជោ​ត្រៀម​ជួប​ម្ចាស់​មេដាយមាស​ប៉េតង់​ពិភព​លោក​ សុខ ចាន់មាន​

05-12-2016 09:49 AM | 986

សុខ ចាន់​មាន​ (អាវស​ទី១)

សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបរាប់​​តាម​បណ្ដាញ​សង្គម​ Facebook នៅ​ព្រលប់​ថ្ងៃអាទិត្យ ថា សម្ដេច​នឹង​ទទួល​ស្វាគមន៍​ម្ចាស់​មេដាយ​មាស​ប៉េតង់​ពិភពលោក​ សុខ​ ចាន់​មាន នៅ​វេលា​ម៉ោង​៤​ល្ងាច​ ថ្ងៃ​សុក្រ ទី​០៩ ខែ​ធ្នូ នា​វិមាន​សន្តិភាព​។

គម្រោង​ជួប​នេះ​កើត​ឡើង​បន្ទាប់​ពី​កីឡាករ សុខ ចាន់មាន​ ទទួលបាន​មេដាយ​មាស​ពិភពលោក​ក្នុង​ព្រឹត្តិការណ៍ World Petanque Championship នៅ​ប្រទេស​ម៉ាដាហ្គាស្ការ ចាប់​ពី​ថ្ងៃទី០១ ដល់​ថ្ងៃទី០៤ ខែ​ធ្នូ​ ដោយ​មាន​ការ​ចូលរួម​ពី​​អត្តពលិក​មក​ពី​៤៨​ប្រទេស​។

ចំណែក​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ក៏​បាន​ចុះ​ផ្សាយ​ដែរ​ថា នឹង​មាន​ក្បួន​ម៉ូតូ​១២​គ្រឿង​ដង្ហែ​ម្ចាស់​មេដាយ​មាស​ប៉េតង់​ពិភព​លោក​រូប​នេះ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​​ទៅដល់​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា នៅ​ថ្ងៃទី​០៧ ខែ​ធ្នូ ម៉ោង​​៦​និង៣០​នាទី​ផង​ដែរ​៕

អត្ថបទ ៖ អភ័យវង្ស