KD Logo
+855 16 757 168     samnob@keiladaily.com

NOCC & MoEYS

កម្ពុជា​​ធ្វើ​ម្ចាស់​ផ្ទះ​​​តេក្វាន់ដូ ITF អាស៊ី​អាគ្នេយ៍​ នៅ​ពហុកីឡដ្ឋានជាតិ​

12-12-2016 10:23 AM | 337

កម្ពុជា​​​​បាន​រៀប​ចំធ្វើ​ជា​ម្ចាស់​​ផ្ទះ​​ការប្រកួត​​តេក្វាន់ដូ​​ ITF ជ្រើស​រើស​ជើង​ឯក​អាស៊ីអាគ្នេយ៍ Junior & Senior ប្រចាំ​ឆ្នាំ​២០១៦ និង ត្រូវ​​​លើក​ទី១​របស់ខ្លួន​ ចាប់​ពីថ្ងៃទី១២ ដល់​ថ្ងៃទី១៤ ខែ​ធ្នូ ដោយ​មាន​ការចូលរួម​ពី​កីឡាករ​ កីឡាការនី​មក​ពី​៦​ប្រទេស​ផ្សេង​ទៀត ដូចជា ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សឹង្ហបុរី, ថៃ និង វៀតណាម​។

លោក ប៉ាល់ ជីវ័ន្ដ អគ្គហិរញ្ញិក​នៃ​សហព័ន្ធ​កីឡា​តេក្វាន់​ដូ ITF កម្ពុជា ឲ្យ​ Keila Daily ដឹង​ថា ​ព្រឹត្តិការណ៍​ជើង​ឯក​​តេក្វាន់​ដូ​ ITF នេះ​​នឹង​ចាប់​ដំណើរការ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែ​ធ្នូ​ នេះ​តែម្ដង ហើយ​កម្ពុជា​បញ្ជូន​កីឡាករ​​ កីឡាការនី​ចូលរួម​ទាំង​អស់​៣៩​នាក់​។

អគ្គហិរញ្ញិក​ ITF រូប​នេះ​បញ្ជាក់ ៖ "​កីឡាករ​កីឡាករ​យើង​ទាំង​ junior និង senior សរុប​៣៩​នាក់ ហើយ​ក្នុង​នោះ​ junior មាន​១៣​នាក់​ ហើយគេ​ចាប់​ផ្ដើម​ប្រកួត​នៅ​ព្រឹក​នេះ​តែម្ដង​​លើ​វិញ្ញាសាមេគុណ​ ទាំង​អស់​ ហើយ​ស្អែក​យើង​លេង​វិញ្ញាសា​ប្រយុទ្ធ​។ នៅ​ថ្ងៃ​ចន្ទ ហ្នឹង​ដែរ​វេលា​ម៉ោង​០២​រសៀល នឹង​មាន​ការបើក​ប្រកួត​ផ្លូវការ​ដោយ​មាន​ការ​ចូលរួម​ពី​លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច នៅវិមាន​ពហុកីឡដ្ឋានជាតិ​"។

គួរ​បញ្ជាក់ថា ប្រកួត​​តេក្វាន់ដូ​​ ITF ជ្រើស​រើស​ជើង​ឯក​អាស៊ីអាគ្នេយ៍ Junior & Senior ប្រចាំ​ឆ្នាំ​២០១៦ នឹង​ផ្សាយ​ផ្ទាល់​​លើ​ទូរទស្សន៍ BTV៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ អគ្គនាយកដ្ឋាន​កីឡា