KD Logo
+855 16 757 168     samnob@keiladaily.com

NOCC & MoEYS

អ្នក​ជិះ​ស្គី​​ទឹកកកលំដាប់​អន្តរជាតិ​៣​រូប​នឹង​​​សម្ដែង​នៅ​អ៊ីអន ចុង​សប្ដាហ៍នេះ​

22-12-2016 12:22 PM | 622

សហព័ន្ធ​កីឡា​ស្គី​ទឹកកក​កម្ពុជា សហការ​ជាមួយ​នឹង Ice Park Cambodia នឹង​រៀប​ចំព្រឹត្តិការណ៍​សម្ដែង​ក្បាច់រាំ​ស្គីទឹកកកមួយដើម្បីអបអរ​ថ្ងៃបុណ្យណូអែល ឆ្នាំ២០១៦ នៅទីលាន  Ice Park Cambodia ជាន់​ទី៤ នៃ​ផ្សារទំនើបអ៊ីអន រាជធានីភ្នំពេញ រយៈ ពេល​២​ថ្ងៃ គឺ​នៅថ្ងៃទី២៤ និង ២៥ ខែ​ធ្នូ ចាប់​ពី​ម៉ោង២រសៀលតទៅ​។

ការសម្ដែង​ជិះ​ស្គីទឹកកក​នេះ​ផ្ដួច​ផ្ដើម​ដោយ​លោក Ben Blenford គ្រូ​បង្វឹក​ស្គីទឹកកក​មក​ពី​សហរដ្ឋ​អាមេរិក ដោយ​មាន​៦០​ក្រុម ភាគ​ច្រើន​ជា​យុវវ័យ​ខ្មែរ សម្ដែង​ក្បាច់​រាំ​លើទឹកកក។

ក្នុងការសម្ដែង​រយៈ​ពេល៤ម៉ោងកន្លះ​នោះ ក៏មាន​ការចូលរួម​ផងដែរ​ពី​កីឡាករ​ស្គី​ទឹក​កក​លំដាប់​ពិភព​លោក James Smith, កីឡាការនី​ជើង​ឯក​ថ្នាក់​ជាតិ​​ម៉ាឡេស៊ី និង ជា​ម្ចាស់​មេដាយ​មាស​អាស៊ីអាគ្នេយ៍​ Everlan Tan និង កីឡាករ Nicolas Tan។ ការចូលរួម​ទស្សនា​ប្រព្រឹត្ត​ទៅ​ដោយសេរី​៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ ផ្ដល់​ឲ្យ