KD Logo
+855 16 757 168     samnob@keiladaily.com

NOCC & MoEYS

អត្តពលិក​ស្ម័គ្រ​ចិត្ត​ជិត​ ​១០០០ ​នាក់​ ​ចូល​រួម​រត់​ម៉ារ៉ាតុន​ ​នៅ​ព្រៃវែង​

25-12-2016 01:02 PM | 597

ថ្នាក់​ដឹកនាំ ​មន្ត្រី​រាជការ ​​គ្រូ​បង្រៀន ​និស្សិត​ សិ​ស្ស ​និង ​ម​ហាជន​ ​សរុប​ប្រមាណ ​១០០០នា​ក់​ ​បានចូ​ល​រួម​រត់​ម៉ារ៉ាតុន​ក​ម្សាន្ដ​មួ​យ​ ​​នៅ​ស្រុក​កំចាយ​មារ ​ខេត្ត​​​ព្រៃវែង ​នា​​ព្រឹក​ថ្ងៃ​អាទិត្យ ​ទី​២៥ ​ខែ​ធ្នូ​។ ​

ការ​ប្រកួតកី​ឡា​រត់​ម៉ារ៉ាតុន​ចម្ងាយ​៣​គីឡូម៉ែត្រ​ដែលរៀ​បចំ ​ឡើង​ដោយ ​សហភាព​​សហព័ន្ធ​​យុវជន​​កម្ពុជា​​(សសយក)​​​នេះ ​ធ្វើ​ឡើងដើ​ម្បី​ផ្ដល់ក្ដី​រីករាយ​ដល់​អ្នក​ចូលរួម ​ក៏​ដូច​ជា​ការ​អបអរ​សាទរ ​ពិធី​សំណេះសំណាល ​ថ្នាក់​ដឹកនាំ ​មន្ត្រី​រាជការ​ ​គ្រូ​បង្រៀន ​និស្សិត​ សិ​ស្ស ​និ​ង ​​មហាជន​ ​ប្រចាំស្រុក​កំចាយមារ​ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯ​ក​ឧត្តម ​ស សុខា ​អ្នក​តំណាង​មណ្ឌល​ព្រៃវែង ​និ​ង ​ជា​អនុប្រធាន​សហភាព​​សហព័ន្ធ​​យុវជន​​​កម្ពុជា។​ ​

ឯកឧត្ត​ម​ ​ស សុខា ​ឲ្យដឹង​ថា ​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ​សម្រាប់​ការ​រត់​ម៉ារ៉ាតុន ​ក្នុង​ខេត្ត​ព្រៃវែង។​ ពោល​គឺ​កន្លង​មក ​យ៉ាង​ហោច​ណាស់ ​​សសយក ​បាន​បង្កើត​ព្រឹត្តិការណ៍​រឹត​ចំណង​មិត្តភាព ​និង លើក​កម្ពស់ ​សុខមាល​ភាព​បែប​នេះ ​ជិត​១០​លើក​រួច​មក​ហើយ​៕




ឯកឧត្តម ស សុខា


អត្ថបទ ៖ ចៅប្រុស​