KD Logo
+855 16 757 168     samnob@keiladaily.com

NOCC & MoEYS

អនុ​ប្រធាន​សូហ្វតេន្នីស​អាស៊ី​នឹង​ពិចារណា​​សំណើ​របស់​កម្ពុជា​

02-01-2017 11:49 AM | 890

​​

លោក ​Gye Wang Lee​ ​​​​អនុ​ប្រធាន​សហព័ន្ធ​​កីឡា​សូហ្វតេន្នីស​អាស៊ី និង​ប្រធាន​សហព័ន្ធ​កីឡា​សូហ្វតេន្នីស​កូរ៉េខាងត្បូង​រូប​នេះ​មាន​​ដំណើរ​ទស្សន​កិច្ច​ចំនួន​​២​ថ្ងៃ​​នៅ​ប្រទេស​​កម្ពុជា​ ហើយ​បាន​ត្រឡប់​ទៅ​មាតុភូមិ​​វិញ​កាលពី​យប់​ថ្ងៃទី០១ ខែ​មករា​។

ក្នុង​រយៈ​២​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា លោក Gye Wang Lee បាន​ទស្សនកិច្ច​នៅ​​ខេត្តសៀមរាប និង នៅ​មជ្ឈមណ្ឌល​កីឡា​សូហ្វតេន្នីស គ-៨៥ ​នៃ​ក្រសួង​មហា​ផ្ទៃ​។

ឆ្លៀត​ក្នុងឱកាស​នោះ លោក ជា​ ប៊ុន​ហេង អគ្គលេខាធិការ​​នៃ​សហព័ន្ធ​កីឡា​សូហ្វតេន្នីស​កម្ពុជា​ ប្រាប់​ Keila Daily ថា ភាគី​ខាង​លោក​បាន​ដាក់​សំណើ​ដល់​ភាគីខាង​កូរ៉េខាងត្បូង​ ដូច​ជា​សុំ​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​ផ្លាស់ប្ដូរ​បច្ចេក​ទេស, ស្នើសុំ​គ្រូ​ពីកូរ៉េខាងត្បូង​មកបង្ហាត់​នៅ​កម្ពុជា និង សុំជំនួយ​សាង​សង់​ទីលាន​​នៅ​ក្នុងបរិវេណ​ពហុកីឡដ្ឋានជាតិ​។


​លោក ជា ប៊ុនហេង (អាវ​ប្រផេះ) និង លោក Gye Wang Lee​ (អាវ​ក្រហម)

ឆ្លើយតបទៅ​នឹង​សំណើ​ទាំង៣​លក្ខខណ្ឌ​នេះ ​​លោក ​Gye Wang Lee​ ​​​​អនុ​ប្រធាន​សហព័ន្ធ​​កីឡា​សូហ្វតេន្នីស​អាស៊ី និង​ប្រធាន​សហព័ន្ធ​កីឡា​សូហ្វតេន្នីស​កូរ៉េខាងត្បូង​ លើកឡើង​ថា លោក​នឹង​​ពិចារណា​ជាមួយនឹង​ថ្នាក់​ដឹកនាំ​ ហើយ​​ផ្ដល់​ដំណឹង​នាពេលក្រោយ​ ព្រោះ​ឥឡូវ​នេះ​ពេលវេលាលឿន​ពេល។ លោក Gye Wang Lee បង្ហើបថា លោក​ក៏​គ្រោង​មក​ទស្សនកិច្ច​នៅ​កម្ពុជា នា​ឆ្នាំ២០១៨ ខាងមុខ​ផងដែរ​៕

អត្ថបទ ៖ អភ័យវង្ស