KD Logo
+855 16 757 168     samnob@keiladaily.com

NOCC & MoEYS

ប៉ារីស​ បាន​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​អូឡាំពិក​ឆ្នាំ២០២៤ និង LA នៅឆ្នាំ២០២៨

14-09-2017 06:26 AM | 1909

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ​ IOC បាន​ប្រកាស​នៅថ្ងៃពុធ ទី១៣ កញ្ញា ថា ក្រុងប៉ារីស ត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះអូឡាំពិក ឆ្នាំ២០២៤ ខណៈ Los Angeles ទទួ​លសិទ្ធិរៀបចំនៅឆ្នាំ២០២៨។ 

រដ្ឋធានីប៉ារីស របស់​បារាំង ដែលធ្វើ​ម្ចាស់ផ្ទះ​អូឡាំពិកលើកមុនៗដែរនោះ នឹង​ធ្វើពិធីគម្រប់១០០ឆ្នាំ នៅឆ្នាំ២០២៤ តែម្ដង ពោលគឺ​ ពួកគេ​ធ្វើម្ចាស់ផ្ទះ​ចុងក្រោយ​បង្អស់ កាលឆ្នាំ១៩២៤។

ចំណែក ក្រុង Los Angeles ធ្លាប់ជា​ម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំ​នេះ កាលឆ្នាំ១៩៣២ និង ១៩៨៤។ 

ការប្រកាស​ក្នុងពេលតែមួយនេះ​ធ្វើឡើងបន្ទាប់ពីក្រុងចំនួន៦​ប្រកាស​ដកខ្លួនប្រជែងយក​សិទ្ធិសម្រាប់ឆ្នាំ២០២៤ ដោយ​សារ​បារម្ភជុំវិញខ្ទង់​ចំណាយ៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ reuters