KD Logo
+855 16 757 168 / +855 11 977 123     samnob@keiladaily.com

NOCC & MoEYS

កីឡាមធ្យមសិក្សា​ទូទាំង​ប្រទេស​ធ្វើ​ពិធីបើក​រសៀល​នេះ​នៅ​កំពង់ចាម​

27-09-2017 09:17 AM | 887

ព្រឹត្តិការណ៍កីឡាសិស្សមធ្យមជ្រើសរើស​ជើងឯក​ទូទាំងប្រទេស ប្រចាំ​ឆ្នាំ​២០១៧ ដែលនឹងរៀប​ចំឡើង​នៅ​ខេត្តកំពង់ចាម នឹង​ធ្វើ​ពិធី​បើក​នៅថ្ងៃ​ពុធ ទី​២៧ ខែ​កញ្ញា នេះវេលាម៉ោង​៣រសៀល នៅខេត្ត​កំពង់ចាម ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការ​ក្រសួងអប់រំ​ យុវជន និង កីឡា។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាសិស្សមធ្យមជ្រើសរើស​ជើងឯក​ទូទាំងប្រទេស ប្រចាំ​ឆ្នាំ​២០១៧ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែ​កញ្ញា ដល់ថ្ងៃទី២៥ ខែតុលា លើ​ចំនួន៦​ប្រភេទ​វិញ្ញាសា ដូចជា បាល់ទាត់, បាល់ទះ,, បាល់បោះ, អត្តពលកម្ម, ប៉េតង់ និង វាយកូនឃ្លីលើតុ៕

អត្ថបទ ៖ អភ័យវង្ស