KD Logo
+855 16 757 168 / +855 11 977 123     samnob@keiladaily.com

NOCC & MoEYS

ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករពហុកីឡដ្ឋាន​ជាតិ លាចាក​លោក​ព្រឹកនេះ​

28-09-2017 11:27 AM | 2887

ប្រភព​ព័ត៌មាន​ក្នុងស្រុក​បាន​ឲ្យដឹងថា លោក វណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករដ៏​ល្បីល្បាញ​ប្រចាំ​ព្រះរាជណាចក្រកម្ពុជា តាំង​ពី​សម័យ​សង្គមរាស្ត្រនិយម បាន​ចែក​ឋាន​នៅ​ម៉ោង​ប្រមាណ៩និង៤៥នាទី​ព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា នេះនៅ​គេហដ្ឋានឯសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយជរាពាធ ក្នុង​វ័យ​៩១​ឆ្នាំ។

អ្វីដែល​អ្នក​និយម​តាមដាន​កីឡាមួយចំនួនធំ​ដឹងច្បាស់នោះ គឺ​ព្រឹទ្ធាចារ្យរូបនេះ​ជា​រចនា​បែបបទ​របស់​ពហុកីឡដ្ឋានជាតិ ឬ​ហៅ​ថា ស្តាត​អូឡាំពិកសព្វថ្ងៃ​។ ពហុ​កីឡដ្ឋានជាតដែលសាង​សង់​ឡើង​ក្នុងឆ្នាំ១៩៦៣ និង បើក​ឲ្យប្រាស់​នៅឆ្នាំ១៩៦៤។ 

ក្រៅពី​សមិទ្ធផលនេះ ក៏នៅមាន​វិមានឯករាជ្យ, សាលសន្និសីទចតុមុខ, មហោស្រពទន្លេបាសាក់ សាលគរុកោសល្យ, វិទ្យាស្ថានបរទេស​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ ជាដើម៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ Google