KD Logo
+855 16 757 168     samnob@keiladaily.com

NOCC & MoEYS

ទ្រីយ៉ាត្លុង រំពឹងវឌ្ឍនភាព​ខ្ពស់​ ក្រោយ​ប្រកាស​អាណត្តិថ្មី​

10-10-2017 08:16 AM | 1226

អគ្គលេខាធិការ​​សហព័ន្ធ​​​កីឡា​​ទ្រីយ៉ាត្លុ​​ងក​ម្ពុជា ​​លោក ​​ងិន សុបញ្ញា ​​ថ្លែង​​ថា​​ ​សហព័ន្ធ​​​មាន​​​​​រំពឹង​​ខ្ពស់ថា​​ ​​មានកា​​រ​អ​ភិវឌ្ឍ​​​​កា​ន់​​តែប្រសើរ​​ជាង​​មុន ​​ដ្បិត​​​បាន​​​ទាក់ទ​ង​​ជិត​​ស្និទ្ធ​​ជាមួយ​ក្រសួងអ​ប់រំ​​ ដើម្បីស្នើរៀបចំ​​ការ​​ប្រកួត​​ជើងឯ​កថ្នាក់ជា​តិឱ្យបា​ន​​ជាប់​លាប់ជា​រៀ​ងរា​ល់ឆ្នាំ ហើ​យ​​ថា​​​រៀបចំ​ផែ​នការ​​មេ​​ឱ្យ​​បាន​​ត្រឹម​ត្រូវ​​ ជាមួយ​​គណៈក​ម្មាធិការជា​តិអូ​ឡាំពិកក​ម្ពុជា។​​

ក្រោយ​បញ្ច​ប់​មហាស​ន្និបាត​​អាណត្តិថ្មី២​០១៧-២០២១​​ នា​ទី​ស្នាក់កា​រ​​គណៈកម្មាធិការជា​តិ​​អូឡាំពិកក​ម្ពុជា ​ព្រឹក​ថ្ងៃទី​០៩​ ​ខែ​​តុលា ​អគ្គលេខាធិការ​​រូប​​នេះរៀប​រាប់​​ថា ៖" យើង​រំពឹង​ខ្ពស់ថា​ នៅ​អា​ណត្តិ​ក្រោយស​ហព័ន្ធ​កីឡាយើ​ងនឹ​ងប្រសើរជា​ង​មុន​​ព្រោះ​យើង​បាន​ធ្វើកា​រ​ជាមួយ​ក្រសួងអ​ប់រំ ​យុវជន ​និង ​កីឡា ​យ៉ាង​​ស្និទ្ធ​ចឹង ​យើង​នឹងមា​នកា​រ​ រៀបចំ​ជើ​ងឯ​ក​ថ្នាក់​ជាតិ​ឱ្យ​បានរៀង​រាល់ឆ្នាំ​​ដោយ​ពុំខ​កខា​ន។​ ​មួយវិ​ញទៀត​ នៅ​អា​ណត្តិ​ថ្មី យើ​ង​​នឹ​ង​​ធ្វើ​ការ​​កា​ន់​​តែស្និទ្ធ ​ជាមួយ ​គណៈ​​ក​ម្មាធិការ​ជាតិ ​អូឡាំពិក​កម្ពុជា ​ដើម្បីធ្វើការ​ជាមួយ ​សហព័ន្ធ​ទ្រីយ៉ាត្លុង​នៅ​ក្រៅ​ប្រទេស គោ​លដៅ​អ​ភិវឌ្ឈ​ក្នុង​សហព័ន្ធ​បន្ថែម​។

គួរ​បញ្ជាក់​ថា ​មហាសន្និ​បាត​​អាណត្តិ​ថ្មី ​ដែល​​ធ្វើ​​ឡើង​​នៅ​​ចុង​​ឆ្នាំ​​២០១៧​នេះ​  ​សហព័ន្ធ​​កីឡា​​ទ្រីយ៉ាត្លុង​កម្ពុជា ​បាន​​បោះឆ្នោត​​ផ្លាស់​ប្តូរ​សមាសភាព​​ថ្នាក់​ដឹកនាំ​​ចំនួន​៣រូ​ប​ ​ដើម្បី​​កែ​ទម្រង់​​ការងា​រក្នុង​អាណត្តិ​ថ្មី​​ឱ្យ​​កាន់​​តែ​​ប្រសើរ​៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN
រូបភាព ៖ Meas Sareth